**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ

រដ្ឋមន្ត្រី ហួត ហាក់៖ ប្រតិបត្តិករទេសចរណ៍រ៉ឺម៉កកង់បី ជាមហាគ្រួសារវិស័យទេសចរណ៍ ឈរលើស្មារតីរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងជំរុញការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍រ៉ឺម៉កកង់បីខេត្តសៀមរាប ដើម្បីសាកសួរសុខទុក្ខ និងដឹងពីស្ថានភាពជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋដែលប្រកបការងារ ឬអាជីវកម្មនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្នុងពិធីជួបជុំប្រកបដោយភាពស្និទ្ធិស្នាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប តំណាង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប, លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា, តំណាងគ្រឹះស្ថានអង្គរ, តំណាងអាជ្ញាធរជាតិអប្សរា, សមាគមក្លឹបទេសចរណ៍សៀមរាប និងបងប្អូនប្រតិបត្តិករទេសចរណ៍រ៉ឺម៉កកង់បីខេត្តសៀមរាបទាំងអស់សរុបចំនួន ៣៤២នាក់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរពីជីវភាពរបស់ប្រជាពលរដ្ឋ ពិសេស គឺប្រជាពលរដ្ឋដែលប្រកបការងារ ឬ អាជីវកម្មនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការដាក់ចេញគោលនយោបាយ និងវិធានការនានា គឺមានគោលដៅតែមួយគត់ សម្តៅជួយប្រជាពលរដ្ឋ តាមរយៈការពង្រាយផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យដល់មូលដ្ឋាន និងកាន់តែជិតប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ មិនទុកអ្នកណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ដើម្បីរក្សាកំណើនទេសចរឱ្យកាន់តែច្រើនឡើងជាលំដាប់ ប្រតិបត្តិករ ទេសចរណ៍រ៉ឺម៉កកង់បីខេត្តសៀមរាបទាំងអស់ ត្រូវចូលរួមបង្កើនគុណភាពសេវា និងភាពជឿជាក់ដល់ភ្ញៀវនូវទំនុកចិត្ត រក្សាស្នាមញញឹម ភាពរស់រាយរាក់ទាក់ ភាពថ្លៃថ្នូរ សីលធម៌ល្អ សុជីវធម៌ល្អ និងផ្តល់បដិសណ្ឋារកិច្ចទទួលភ្ញៀវឱ្យមានភាពកក់ក្តៅ ពោលគឺ ផ្តល់សេវាគាប់ចិត្ត និងរក្សាឱ្យបាននូវភាពស្មោះត្រង់ ស្មារតីប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ក្នុងការបើកបរផង តួយ៉ាងការជួយផ្សព្វផ្សាយព័ត៌មានវិជ្ជមាន និងសក្តានុពលទេសចរណ៍ក្នុងខេត្តសៀមរាប និងប្រទេសកម្ពុជាដ៏អច្ឆរិយរបស់យើងទៅដល់ទេសចរ ពិសេសទេសចរអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរអញ្ជើញមកកម្សាន្តម្តងហើយ ចង់អញ្ជើញមកកម្សាន្តម្តងទៀត និងស្នើសុំកុំចែករំលែកព័ត៌មានអវិជ្ជមាន ឬព័ត៌មានក្លែងក្លាយ ដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង