ប្រជុំផ្សព្វផ្សាយសភាពការណ៍ពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោក ចាន់ រតនា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ ខ្ពស់ របស់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជេីញ ជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី ស្នងការ ស្នងការរងខេត្ត លោកនាយករង រដ្ឋបាលសាលាខេត្ត អធិការក្រុង ស្រុក ប្រធាន អនុប្រធាន និងកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី៕

