កូរ៉េខាងត្បូង នឹងលើកឡើងបញ្ហាជាមួយអាមេរិក អំពីការកាត់បន្ថយសិទ្ធិក្រុមហ៊ុនឈីប (Chipmakers) ជាមួយអាមេរិក

(បរទេស)÷ ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Yeo Han-koo នឹងធ្វើដំណើរទៅវ៉ាស៊ីនតោនសប្តាហ៍នេះ ដើម្បីបង្ហាញការព្រួយបារម្ភអំពីការដាក់កម្រិតរបស់អាមេរិក លើក្រុមហ៊ុនផលិតឈីប(Chipmakers)របស់កូរ៉េដែលប្រតិបត្តិការនៅប្រទេសចិន។ លោកនឹងជួបជាមួយមន្ត្រីអាមេរិកក្នុងវគ្គទីបីនៃការពិភាក្សាពាណិជ្ជកម្ម និងនឹងពិភាក្សារឿងនាំចូលសាច់គោអាមេរិកផងដែរ។
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងចរចាសន្ធិសញ្ញាពាណិជ្ជកម្ម ដើម្បីកាត់បន្ថយពន្ធអាករចូល ដែលដើមដាក់កំណត់ឲ្យចប់ក្នុងថ្ងៃទី ៨ ខែកក្កដា។ ទោះជាយ៉ាងណា លោក Yeo បាននិយាយថា ការចរចាអាចនឹងបន្តហួសពីថ្ងៃកំណត់ ដោយសារមានអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅអាមេរិក។
កូរ៉េបច្ចុប្បន្នប្រឈមនឹងពន្ធ ១០% និងពន្ធជាបឋម ២៥% ដែលត្រូវបានផ្អាកជាបណ្តោះអាសន្នក្នុងរយៈពេល ៩០ ថ្ងៃ។ លោក Yeo ត្រូវបានតែងតាំងជារដ្ឋមន្រ្តីដោយប្រធានាធិបតីថ្មី លោក Lee Jae Myung ដែលទើបឈ្នះការបោះឆ្នោតនៅថ្ងៃទី ៣ ខែមិថុនា ហើយបានបញ្ជាក់ថា មិនចាំបាច់ប្រញាប់ចរចាសន្ធិសញ្ញាជាមួយអាមេរិកនោះទេ។
អត្ថបទពីកញ្ញា ហេង គីមជូ
