សម្តេចតេជោ ផ្ដាំទៅក្រុមយោធាជ្រុលនិយមថៃ ស្គាល់សម្ដេចឱ្យច្បាស់

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ដាំទៅក្រុមយោធាជ្រុលនិយមថៃ ស្គាល់សម្ដេចឱ្យច្បាស់ ខណៈព្រះករុណា ព្រះមហាក្សត្រខ្មែរបានប្រោសព្រះរាជទាន គោរមងារ «សម្ដេចតេជោ» ជូនដល់សម្តេច គឺមិនមែនជារឿងចៃដន្យនោះទេ។
ក្នុងឳកាសអញ្ជើញថ្លែងសារពិសេស ពីវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា មិនមែនជាចេកដែលងាយស្រួលទទួលទាននោះទេ។ អ្នកឯងមើលកម្ពុជាខុសហើយ កុំភាន់ច្រឡំឡើយ។
សម្ដេចតេជោ បន្ថែមថា ផែនទីឯកតោភាគីណាមួយ កម្ពុជាមិនត្រូវបានទទួលស្គាល់នោះទេ កម្ពុជាទទួលស្គាល់ផែនទីកិច្ចព្រមព្រៀងបារាំងសៀមឆ្នាំ១៩០៧ជាផែនទីស្របច្បាប់ ដែលអន្តរជាតិទទួលស្គាល់៕

