**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជូនថ្នាក់ដឹកនាំនគរបាលមួយក្រុម ចេញទៅប្រចាំការគាំទ្រ ឯកឧត្តម ខេង សុមេធ ដែលកំពុងដឹកនាំនគរបាលការពារព្រំដែនជាមួយកងទ័ព

ភ្នំពេញ៖ ប្រតិបត្តិតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានចេញលិខិតបង្គាប់ការ ចាត់តាំងក្រុមការងារប្រចាំការ ដើម្បីគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគ៣  ភូមិភាគ៤ និងភូមិភាគ៥ តាមខ្សែបន្ទាត់ព្រំដែនភាគខាងលិចប្រទេស។

យោងតាមលិខិតបង្គាប់ការចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៥ ក្រុមការងារប្រចាំការនេះ មានឧត្តមសេនីយ៍ឯក ឡោ សុខឡេង អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន និងឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ជាអនុប្រធាន ព្រមទាំងសមាជិកថ្នាក់ឧត្តមសេនីយ៍៤រូបទៀត។

អគ្គស្នងការបានចង្អុលភារកិច្ចឱ្យក្រុមការងារនេះឧបត្ថម្ភគាំទ្រដល់កងកម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគទាំង៣ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិទទួលដឹកនាំ ការងាររបស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន។

បើតាមលិខិតបង្គាប់ការដដែល ក្រុមការងារនេះ ត្រូវសហការជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ដើម្បីសិក្សាអំពីតម្រូវការចាំបាច់នានាមានដូចជា មធ្យោបាយ ឧបករណ៍ សម្ភារៈបច្ចេកទេស អាវុធ គ្រាប់ ការកសាង និង/ឬស្តារ ជួសជុលលេណដ្ឋាន នៅសមរភូមិជួរមុខ ព្រមទាំងផ្តើមស្នើសុំគោលការណ៍ដោះស្រាយ ផ្គត់ផ្គង់ និងបំពាក់ឱ្យបានទាន់ពេលវេលា និងទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន អង្គភាព វិស័យឯកជន និងសប្បុរសជននានា ដើម្បីកៀរគរមធ្យោបាយ ឧបករណ៍ សម្ភារៈ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថ្នាំសង្កូវ សម្រាប់ផ្តល់ជូន កងកម្លាំងនគរបាលការពារព្រំដែន។

លោក ទូច សុឃៈ  អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះថា ទន្ទឹមនឹងការឯកភាពផ្ដល់គោលការណ៍ឱ្យអគ្គស្នងការនគរបាលជាតិ បញ្ជូនថ្នាក់ដឹកនាំនគរបាលជាន់ខ្ពស់ ចេញទៅគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់នូវជំនួយគាំទ្រចាំបាច់ជាច្រើនទៀតដល់នគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងជាមួយកងយោធពលខេមរភូមិន្ទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ រួចរាល់ហើយ ខណៈជំនួយចាំបាច់មួយចំនួនទៀតក៏នឹងត្រូវផ្ដល់ជាបន្តបន្ទាប់ដែរ។

បើតាមលោក ទូច សុឃៈ ជំនួយដែលប្រមុខក្រសួងមហាផ្ទៃ បានបញ្ជូនទៅកាន់តំបន់ព្រំដែននោះ រួមមានសម្ភារៈបំពាក់បម្រើឱ្យការប្រយុទ្ធរបស់នគរបាលការពារព្រំដែន ស្បៀងអាហារនិងឱសថ អាវភ្លៀង មធ្យោបាយទំនាក់ទំនង ព្រមទាំងថវិកាមួយចំនួនទៀត។

អ្នកនាំពាក្យដដែលក៏បង្ហើបអំពីការត្រៀមដាក់ចេញគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀតរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីគាំទ្របេសកកម្មនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងប្រកៀកស្មាជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ អនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់និងប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង