**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យនាយកអង្គការ APOPO ចូល ជួប សម្ដែង ការ គួរសម និងធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពនៃកិច្ចប្រតិបត្តិការសកម្មភាពមីនរបស់អង្គការ APOPO នៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Michael Heiman នាយកអង្គការ APOPO ប្រចាំកម្ពុជា ចូល ជួប សម្ដែង ការ គួរសម និងធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពនៃកិច្ចប្រតិបត្តិការសកម្មភាពមីនរបស់អង្គការ APOPO នៅកម្ពុជា។

ក្នុងឱកាសនោះ លោក Michael Heiman បានសម្តែងនូវការអំណរគុណចំពោះអាជ្ញាធរមីន ដែលផ្តល់ការគាំទ្រ និងកិច្ចសហការដល់អង្គការ APOPO ក្នុងកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា ដែលបច្ចុប្បន្ននេះ កិច្ចប្រត្តិបត្តិការរបស់អង្គការ APOPO មួយផ្នែកធំបានទទួលការគាំទ្រពីប្រទេសបែលហ្សិក និងចក្រភពអង់គ្លេស ក្រោមកិច្ចសហការជាមួយអង្គភាព CMAC និងអង្គការ MAG ទៅតាមតំបន់ប្រតិបត្តិការ។

លោកបន្តទៀតថា ក្រៅពីកិច្ចប្រតិបត្តិការនៅទីវាល អង្គការ APOPO បានបង្កើតនូវមជ្ឈមណ្ឌលមួយក្នុងទីរួមខេត្តសៀមរាប (Visitor Center) ដោយតាំងបង្ហាញនូវផែនទីតំបន់គម្រាម រូបភាពកិច្ចប្រតិបត្តិការ ការបង្ហាញអំពីសត្វកណ្តុរហិតរកមីន/គ្រាប់ជាដើម ដើម្បីបង្ហាញជូនភ្ញៀវជាតិ-អន្តរជាតិចូលទស្សនាស្វែងយល់អំពីកិច្ចប្រតិបត្តិការបោសសម្អាតមនុស្សធម៌របស់អង្គការ APOPO នៅកម្ពុជា ដែលរហូតដល់ពេលនេះមានភ្ញៀវចូលទស្សនាប្រមាណជាង ៦៥០០០នាក់ រួមទាំងគណៈប្រតិភូជាន់ខ្ពស់ផងដែរ។

ជាងនេះទៅទៀត អង្គការ APOPO បាននឹងកំពុងអនុវត្តគម្រោងប្រែក្លាយពីចម្ការមីនទៅជាវាលស្រែ (Minefields to Ricefileds project) ក្នុងខេត្តព្រះវិហារ ដែលការអនុវត្តគម្រោងនេះ មិនត្រឹមតែធ្វើការបោសសម្អាតមីនឱ្យអស់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ផងដែរ។ ក្នុងនោះ លោក Michael Heiman បានស្នើសុំឱ្យមានការគាំទ្របន្ថែមពីអាជ្ញាធរមីន។

តាងនាមឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណដល់អង្គការ APOPO ដែលបានចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងវិស័យសកម្មភាពមីនកម្ពុជា រួមទាំងគាំទ្រភាពជាប្រធានរបស់កម្ពុជានៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កន្លងមកនេះ។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីសារៈសំខាន់ក្នុងភាពជាដៃគូរវាងអាជ្ញាធរមីន និងអង្គការ APOPO។ ដោយឡែក ពាក់ព័ន្ធនឹងការអនុវត្តគម្រោង Minefields to Ricefileds project ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា អាជ្ញាធរមីន នឹងបន្តគាំទ្រចំពោះគម្រោងនេះ ហើយអាចនឹងពិចារណាបង្កើតឱ្យក្រុមការងារចំពោះកិច្ច ដែលដឹកនាំដោយអាជ្ញាធរមីន ក្នុងការជួយគាំទ្រ សម្របសម្រួល និងស្វែងរកកិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ៕

អត្ថបទដែលជាប់ទាក់ទង