**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

កិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជានិងថៃ បានពង្រឹងពង្រីកជាលំដាប់ ឆ្លើយតបតម្រូវការនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងសងខាង

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតជូន ឯកឧត្តម ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ (NATTACHA BOONCHAIINSAWAT) សមាជិករដ្ឋសភានៃព្រះរាជាណាចក្រថៃ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា ក្នុងពេលដែល ឯកឧត្តម បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា។

នៅក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីសប្បាយរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ មកកាន់កម្ពុជា ដែលបានឆ្លុះបញ្ចំាងពីទំនាក់ទំនងដ៏ល្អរវាងរដ្ឋសភាប្រទេសទំាងពីរ ជាពិសេសបានឆ្លើយតបនឹងអនុស្សរណៈនៃការយោគយល់គ្នាដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានចុះហត្ថលេខា កាលពីឆ្នាំកន្លងទៅ។ ដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យចំណងមិត្តភាពមិត្តភាពជាប្រពៃណីដែលមានតំាងពីយូរលង់ណាស់មកហើយ កិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានសម្រេច កាន់តែរឹងមាំ ស៊ីជម្រៅឡើង ក្នុងការការពារនិងបម្រើផលប្រយោជន៍ពលរដ្ឋនៃប្រទេសទំាងពីរ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រទេសភូមិផងរបងជាប់គ្នាទំាងពីរនេះ បានបម្រើដល់តម្រូវការនិងផលប្រយោជន៍ប្រជាជនទំាងសងខាង ហើយមានការចម្រើនជាលំដាប់ ទោះបីស្ថានការណ៍តំបន់និងពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី។ ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិនៅគ្រប់កម្រិត បានផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក ក៏ដូចជាបានជួបប្រាស្រ័យទាក់ទងជាប់ជាប្រចាំ ដោយបើកចំហរ ស្មោះត្រង់ និងជឿជាក់គ្នា។ ជាក់ស្តែងនៅក្នុងឱកាសខួប ៧៥ឆ្នាំ នៃចំណងការទូតប្រទេសទំាងពីរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន៧បន្ថែមទៀត ព្រមទំាងបានសម្ពោធនិមិត្តសញ្ញារំលឹកខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសភូមិផងរបងជាមួយគ្នា នៅរាជធានីភ្នំពេញ នៅក្នុងដំណើរទស្សនកិច្ចរបស់ លោកជំទាវនាយករដ្ឋមន្រ្តីថៃ មកកាន់កម្ពុជា។ ព្រមជាមួយគ្នានេះ ព្រឹត្តិការណ៍ជាច្រើនក៏បានប្រារព្ធឡើង ដើម្បីអបអរសាទរដល់ខួប៧៥ឆ្នាំ នៃចំណងមិត្តភាពប្រទេសទំាងពីរ ដូចជាការលេងកីឡារួមគ្នាជាដើម។

ឯកឧត្តម ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតដល់គណៈប្រតិភូរដ្ឋសភាថៃ បានចូលជួបសម្តែងការគួរសមនាឱកាសនេះ។

ឯកឧត្តម ក៏បានពាំនាំការផ្តាំផ្ញើនូវការសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ ឯកឧត្តមប្រធានរដ្ឋសភាថៃ ជូនសម្តេចប្រធានរដ្ឋសភាផងដែរ។

ឯកឧត្តមបានគួសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាថៃនិងកម្ពុជា មកកាន់កម្ពុជានាឱកាសនេះ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅឡើង។

ឯកឧត្តមបានយល់ស្របចំពោះប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ដែលថាទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទំាងពីរ បានឆ្លើយតបតម្រូវការ និងផលប្រយោជន៍របស់ពលរដ្ឋទំាងសងខាង។

ឯកឧត្តម ប្រធានក្រុមមិត្តភាពសភាថៃ-កម្ពុជា បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ពីលទ្ធផលនៃជំនួបពិភាក្សាការងាររវាង ឯកឧត្តម និងសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៦ ខែឧសភានេះ ទទួលបានលទ្ធផលជាទីមោទនៈ។ ភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក និងបានបង្កើតបណ្តាញទំនាក់ទំនងជាមួយគ្នា សម្រាប់កិច្ចសហប្រតិបត្តិការជាទៀងទាត់មួយផងដែរ។

នៅក្នុងកិច្ចការពារនិងស្វែងរកផលប្រយោជន៍ជូនពលរដ្ឋទំាងសងខាង សម្តេចប្រធានរដ្ឋសភានិង ឯកឧត្តម ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ បានផ្លាស់ប្តូរយោបល់គ្នានៅក្នុងការជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ ទេសចរណ៍ ជាដើម។ ថៃជាប្រទេសមួយដែលឈរនៅក្នុងលេខរៀងទី៥ក្នុងចំណោមប្រទេសដែលបានវិនិយោគនៅកម្ពុជា។

ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានប្តេជ្ញាចិត្ត ក្នុងការជំរុញទំហំពាណិជ្ជកម្មប្រទេសទំាងពីរឱ្យឈានដល់ទំហំ១៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៧ខាងមុខនេះ។ ចំណែកវិស័យទេសចរណ៍វិញ រដ្ឋសភាប្រទេសទំាងពីរ បានគំាទ្រចំពោះគំនិតផ្តួចផ្តើម “ប្រាំមួយប្រទេស ទិសដៅតែមួយ បន្ថែមលើគំនិតផ្តួចផ្តើម “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ ក្នុងបំណងលើកកម្ពស់វិស័យទេសចរណ៍សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល ឆ្ពោះទៅរកការរីកចម្រើនរួមគ្នា។

សម្តេចប្រធានរដ្ឋសភា មានសុទិដ្ឋិនិយមថា រាជរដ្ឋាភិបាលថៃ ពិសេសរាជវង្សានុវង្សថៃ នឹងបន្តគំាទ្រដល់វិស័យអប់រំនៅកម្ពុជា ដោយនឹងបន្ថែមចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសថៃ។
សម្តេចបានគូសបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយបន្តមកដល់ការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែផ្តល់អាទិភាពខ្ពស់បំផុតចំពោះធនធានមនុស្ស ជាការសំខាន់នៅក្នុងការពន្លឿនការអភិវឌ្ឍន៍ប្រទេសជាតិ ឈានខ្ពស់ទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង