**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក

ឯកឧត្តម អ៊ុក ពញ្ញា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងគណៈកម្មាធិការាកណបក្សស្រុកជលគិរី

ភ្នំពេញ៖នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័កព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ពញ្ញា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជលគិរី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងគណៈកម្មាធិការាកណបក្សស្រុកជលគិរី។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជលគិរី លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុកជលគិរី/ឃុំទាំង ៥/សាខាបក្សភូមិ សរុបចំនួន ៦៤រូប ស្ត្រី០៨រូប។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍លទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សស្រុកជលគិរី ដោយ លោក ដូវ គឹមស៊ីន ប្រធានគណៈកម្មាធិការគណបក្សស្រុក រួចមក ក្រុមការងារ បានពិនិត្យលើសេចក្ដីព្រាងរបាយការណ៍ ដើម្បីបំពេញបន្ថែម និងពិភាក្សាលើបញ្ហា ក៏ដូចជាសំណូមពរមួយចំនួន។

ជាមួយគ្នានោះដែរ ឯកឧត្តមប្រធាន បានផ្ដល់នូវអនុសាសន៍ចំនួន ០៨ចំណុច ដូចខាងក្រោម៖

បន្តពង្រឹងរចនាសម្ព័ន្ធ អង្គការចាត់តាំង របៀបរបបធ្វើការងារ (របបប្រជុំ, របបរាយការណ៍, របបសុំយោបល់)
បន្តផ្សព្វផ្សាយដល់សមាជិក សមាជិកាបក្ស គ្រប់ថ្នាក់ គ្រប់ផ្នែក អំពីសកម្មភាព និងប្រសាសន៍របស់សម្ដេចតេជោ និងសម្ដេធិបតី ព្រមទាំងសកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្ស
ស្វែងយល់ និងបន្តក្ដាប់ជាប់ជាប្រចាំសភាពការណ៍ សតិអារម្មណ៍ទាំងក្នុងគណបក្ស ទាំងក្នុងប្រជាជន មហាជន ដើម្បីធានាការអនុវត្តរាល់ភារកិច្ចនយោបាយរបស់គណបក្សប្រកបដោយប្រសិទ្ធភាព
បំផុសការយកចិត្តទុកដាក់ តាមដាន ត្រួតពិនិត្យសមាជិកបក្សដែលគ្រប់អាយុ ១៨ឆ្នាំ ត្រូវទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឡើងវិញឱ្យបានទាន់ពេលវេលា គ្រប់ៗគ្នា និងស្របតាមការណែនាំរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត
បន្តថែរក្សាសន្តិភាពដែលកំពុងមានសព្វថ្ងៃ
បន្តការងារពង្រឹងចាស់ និងពង្រីកសមាជិកថ្មី
ត្រូវបន្តចុះចិញ្ចឹមចលនាតាមគ្រប់រូបភាព ដោយចុះឱ្យបានដល់ភូមិ ដើម្បីស្វែងយល់អំពីសុខទុក្ខ សេចក្តីត្រូវការចំពោះមុខ និងពិនិត្យលទ្ធភាពដោះស្រាយឱ្យត្រូវនឹងចំណង់ចំណូលចិត្តប្រជាជន តាមលទ្ធភាពដើម្បីចិញ្ចឹមចលនាឱ្យដំណើរការជាប់ដូចភ្លៀងរលឹម
ត្រូវបន្តរឹតចំណងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ គិតផលប្រយោជន៍ជាតិជាធំ ដើម្បីថែរក្សាបាននូវ សុខសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃ។

ជាកិច្ចបន្ត ឯកឧត្តមប្រធាន និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូពេទ្យ និងសួរសុខទុក្ខអ្នកជំងឺនៅមណ្ឌលសុខភាពព្រៃគ្រី ស្ថិតនៅឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
គូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននៅមណ្ឌលសុខភាពព្រៃគ្រី មានលោកគ្រូ/អ្នកគ្រូពេទ្យ ចំនួន ១៤នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាល ចំនួន ២០នាក់។

អត្ថបទដែលជាប់ទាក់ទង