**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​

កម្លាំងនគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរឆក់៣នាក់ ដែលដើរធ្វើសកម្មភាពយ៉ាងសកម្មនៅតាមខេត្ត រួចរត់មករាជធានីភ្នំពេញ

ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៩៖៣០នាទី ត្រង់ចំណុចភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ មានករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) បង្កឡើងដោយជនសង្ស័យមានគ្នាចំនួន០៣នាក់ ជិះម៉ូតូចំនួន០៣គ្រឿង បានធ្វើសកម្មភាពឆក់កាបូបបានសម្រេចពីជនរងគ្រោះឈ្មោះ ធាវ សុខរ៉ុម ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តក្រចេះ, ខេត្តកំពត, ខេត្តកណ្តាល, អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងខណ្ឌ៧មករា ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៨និង០៥នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចាន់ វាស្នារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុច ភូមិដា ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥និង១០នាទី ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ទៀត រួមមាន៖
-ទី១.ឈ្មោះ ម៉េង គីមហ៊ួយ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ
-ទី២.ឈ្មោះ សោម ពេជ្រ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ
ត្រង់ចំណុច ភូមិជុំគ្រៀង ឃុំជុំគ្រៀង ស្រុកទឹកឈូ ខេត្តកំពត ។
-ទី៣.ឈ្មោះ ឆេង គ័ង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ
ត្រង់ចំណុចផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះត្រង់ចំណុច ភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ពិតប្រាកដមែន ។ ចំពោះសំភារះ(គ្រឿងអលង្ការ) ដែលខ្លួនបានមកពីជនរងគ្រោះ គឺពួកខ្លួនបានយកទៅលក់នៅ ០២ទីតាំងផ្សេងគ្នា ទីតាំងទី១ នៅចំណុចក្រុងអរិយក្សត្រ, ទីតាំងទី២ នៅចំណុចស្រុកខ្សាច់កណ្តាល។

បន្ទាប់មកនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញបានចុះដល់ទីតាំងដែលទទួលទិញគ្រឿងអលង្ការទាំង០២កន្លែងខាងលើ ដោយបានដកហូត គ្រឿងអលង្ការមួយចំនួន ដើម្បីយកប្រគល់ជូនជនរងគ្រោះវិញ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង