ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាលលើកទី១១

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅវិមាន៧មករា ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល លើកទី១១។
កិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល លើកទី១១ នេះ បានពិនិត្យពិភាក្សា និងសម្រេចលើរបៀបវារៈសំខាន់ៗ របស់យុវជនគណបក្ស ជាពិសេសការងារត្រៀមលក្ខណៈក្នុងការរៀបចំវេទិកាផ្សព្វផ្សាយអំពីសមិទ្ធិផលរបស់រាជរដ្ឋាភិបាលតាមវិស័យ ជូនដល់យុវជនគណបក្សប្រជាជនកម្ពុជានាពេលខាងមុខ៕

