**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

បណ្ណាល័យមេគង្គ-ឡានឆាង ជាឆ្អឹងខ្នងនៃការរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា —-


ភ្នំពេញ៖ ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានចុះទៅពិនិត្យវឌ្ឍនភាពនៃការកែលម្អបណ្ណាល័យឡានឆាង-មេគង្គ (ទី៣) ស្ថិតនៅក្នុងសាលាបឋមសិក្សាព្រែកលាប។
ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះអំណោយដ៏ថ្លៃថ្លារបស់មជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេសតាមរយៈកិច្ចសម្របសម្រួលពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលស្ថាប័នទាំងពីរបានរួមចំណែកយ៉ាងសកម្មនៅក្នុងកម្មវិធីសប្បុរសធម៌កម្ពុជា «វប្បធម៌អំណានមេគង្គ-ឡានឆាង»។ ឯកឧត្តមបានរំលេចពីតួនាទីដ៏សំខាន់ដែលមិនអាចខ្វះបាននៃការធ្វើទំនើបកម្មបណ្ណាល័យនៅក្នុងការអភិវឌ្ឍអំណាន ហើយបណ្ណាល័យមេគង្គ-ឡានឆាងត្រូវបានឯកឧត្តមចាត់ទុកថាជាឆ្អឹងខ្នងដ៏សំខាន់មួយនៅក្នុងការរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។
លោក គូ រចនា ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌជ្រោយចង្វារ បានសាទរនឹងសមិទ្ធផលថ្មីដែលនឹងរួចរាល់នាពេលដ៏ខ្លីខាងមុខសម្រាប់ទទួលស្វាគមន៍មិនត្រឹមសិស្សានុសិស្ស និងមហាជនទូទៅប៉ុណ្ណោះទេ តែការកែលម្អបណ្ណាល័យក្រោមជំនួយពីមជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅដែលនឹងបន្ថែមសៀវភៅអានជាភាសាចិននឹងក្លាយជាវេទិកាសដ៏សំខាន់ដល់អ្នកសិក្សាភាសាចិនក្រៅម៉ោងនៅក្នុងសាលាបឋមសិក្សាព្រែកលាបថែមទៀត។

លោកស្រី ហុក ច័ន្ទទី នាយិកាសាលាបឋមសិក្សាព្រែកលាប បានថ្លែងដោយក្តីរីករាយថា នេះជាលើកទី១ដែលទទួលបានការកោតសរសើរនិងវាយតម្លៃខ្ពស់ដោយផ្ទាល់ពីអាណាព្យាបាល និងពីសិស្សានុសិស្សដែលបានឃើញពីសោភណភាពរបស់បណ្ណាល័យនេះ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការចូលទៅទទួលសេវាកម្មលើផ្នែកអំណាននេះ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានបញ្ជាក់ថាមូលនិធិសប្បុរសធម៌សុខភាពសាធារណៈបេកាំង និង មជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេស គឺជាទម្រដ៏សំខាន់នៅក្នុងកិច្ចបង្កើនអំណានក្នុងប្រទេសកម្ពុជា។ គិតចាប់ពីឆ្នាំ២០២២មក នេះជាបណ្ណាល័យទី៣ដែលត្រូវបានកែលម្អនិងធ្វើទំនើបកម្ម ស្របនឹងប្រសាសន៍របស់ឯកឧត្តមបានលើកយកប្រសាសន៍របស់ឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនថា «អ្វីដែលប្រជាជនចូលចិត្ត ត្រូវលើកតម្កើង អ្វីដែលប្រជាជនស្អប់ ត្រូវទប់ស្កាត់»៕

អត្ថបទដែលជាប់ទាក់ទង