**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”**ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ**អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២

ប្រធានរដ្ឋសភាទីម័រឡេស្តេ អរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលជួយផ្តល់អាហារូបករណ៍ដល់និស្សិតទីម័រឡេស្តេ បន្តការសិក្សានៅកម្ពុជានាពេលកន្លងមក

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានរដ្ឋសភាជាតិទីម័រឡេស្តេ ទីក្រុងឌីលី។

ជាកិច្ចចាប់ផ្តើមនៃជំនួបនោះលោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្តេ បានបង្ហាញនូវការស្វាគមន៏យ៉ាងកក់ក្តៅវត្តមានសម្តេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេ។ លោកជំទាវមានប្រសាសន៍ថាដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ ដែលបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងរវាង កម្ពុជា និងទីម័រឡេស្តេ នាពេលបច្ចុប្បន្ន ក៏ដូចជាការពង្រីកទំនាក់ទំនងនៅពេលខាងមុខ។

នៅក្នុងឱកាសនោះលោកជំទាវបង្ហាញនូវក្តីដឹងគុណចំពោះការចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្ររបស់កម្ពុជា និងភាពសកម្មរបស់សម្តេចតេជោ ក្នុងការជួយជ្រោមជ្រែងទីម័រ ជាសមាជិកអង្កេតការណ៏របស់អាស៊ាន កាលពីឆ្នាំ២០២២ ហើយតួអង្គសម្តេចតេជោ បានបន្តជួយជ្រោមជ្រែងទីម័រឡេស្តេ ដើម្បីអាចចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅពេលខាងមុខ។

នៅក្នុងឱកាសនោះ លោកជំទាវក៏បាននឹងគុណកម្ពុជា នាពេលកន្លងទៅ ដែលបានជួយដល់ទីម័រឡេស្តេ ក្នុងបរិបទកូវីដ១៩ ដែលបានជួយផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ដល់ទីម័រឡេស្តេ ក្នុងភាពដ៏លំបាកនោះ។ លោកជំទាវ ចងចាំនូវគុណូបការៈទាំងអស់មិនអាចបំភ្លេចបានសម្រាប់លោកជំទាវផ្ទាល់ ក៏ដូចជាប្រជាជនទីម័រឡេស្តេ។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោកជំទាវ ចំពោះការធ្វើបដិសណ្ឋារកិច្ច និងស្វាគមន៏សម្តេចតេជោ និងគណៈប្រតិភូមកកាន់វិមានរដ្ឋសភា។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេច នឹងមានបាឋកថា ដែលនឹងថ្លែងអំពីបទពិសោធន៏របស់កម្ពុជា ក្នុងកិច្ចប្រជុំពិសេសពេញអង្គនៃសភាទីម័រឡេស្តេ ហើយបាឋកថានោះ នឹងរំលេចពីបទពិសោធន៏របស់កម្ពុជា មុនចូលអាស៊ាន ការជាសមាជិកអាស៊ាន និងទស្សនរសប់សម្តេចតេជោ ជុំវិញអាស៊ាន និងពិភពលោក។

សម្តេចតេជោ បានរំលេចពីទំនាក់ទំនងរវាងសម្តេចតេជោ ជាមួយទីម័រឡេស្តេ ដែលមកដល់ពេលនេះ ក្លាយជាទំនាក់ទំនងដ៏រឹងមាំ។ សម្តេចតេជោ ក៏បានជម្រាបទៅប្រធានសភាទីម័រឡេស្តេឱ្យបន្តគាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងពីរ ការភ្ជាប់ទំនាក់ទំនងបន្ថែមជាពិសេសការពង្រីកនូវពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៏ និងការវិនិយោគជាមួយគ្នាបន្ថែមទៀត ឱ្យបានកាន់តែល្អប្រសើរឡើង។

សម្តេចតេជោ បានរំលេចពីកិច្ចសហការគ្នា ក្នុងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ដែលប្រទេសទាំងពីរ ត្រូវពង្រឹងបន្ថែមទៀត នៅក្នុងក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។ នៅក្នុងឱកាសនោះសម្តេចតេជោ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុកពីសម្តេចប្រធានរដ្ឋសភាកម្ពុជា ចំពោះលោកជំទាវប្រធានសភាទីម័រឡេស្តេ ហើយសម្តេចក៏បានជម្រាបលោកជំទាវថា ប្រធានរដ្ឋសភាកម្ពុជា អញ្ជើញលោកជំទាវមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលសមស្របណាមួយ។

ជាការឆ្លើយតបប្រធានសភាទីម័រឡេស្តេបាន សំដែងនូវក្តីរីករាយ ចំពោះការលើកឡើងរបស់សម្តេចតេជោ ពិសេសការបញ្ជាក់ពីតួនាទីយ៉ាងសំខាន់ ក្នុងការពង្រីកទំនាក់ទំនងប្រទេសទាំងពីរ។ លោកជំទាវបានជម្រាបជូនសម្តេចតេជោថា នៅពេលសមស្របណាមួយ នឹងទៅបំពេញទស្សនកិច្ចកម្ពុជា ពិសេសមុនផុតអាណត្តិរបស់លោកជំទាវ ដែលលោកជំទាវចង់ឃើញប្រទេសកម្ពុជានៅពេលខាងមុខ។

លោកជំទាវបានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយផ្តល់អាហារូបករណ៍ដល់និស្សិតទីម័រឡេស្តេបន្តការសិក្សានៅកម្ពុជានាពេលកន្លងមក ដែលជាផ្នែកមួយនៃការបណ្តុះបណ្តាលធនធានមនុស្សរបស់ទីម័រ។

សម្តេចតេជោ ក៏បានឆ្លើយតបថា សង្ឃឹមថានៅពេលខាងមុខ រាជរដ្ឋាភិបាលកម្ពុជា នឹងអាចពង្រីកការផ្តល់អាហារូបករណ៍បន្ថែមទៀត ដល់ទីម័រ ដើម្បីជាការរួមចំណែក ដល់ការបណ្តុះបណ្តាលធនធានមនុស្សរបស់ទីម័រផងដែរ។ នៅចុងក្រោយនៃជំនួបភាគីទាំងពីរបានបញ្ចប់ទៅដោយក្តីរីករាយ និងភាពស្និទ្ធស្នាលជាមួយគ្នាបំផុត។

បន្ទាប់ពីជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបន្តធ្វើបទឧទ្ទេសនាមនៅក្នុងកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាទីម័រឡេស្តេ ដែលជាបាឋកថាកម្រមាន នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ។ អ្វីដែលជាការកត់សម្គាល់ តំណាងបក្សនយោបាយចំនួន៥ នៅទីម័រឡេស្តេ បានឡើងបង្ហាញចំណាប់អារម្មណ៏រៀងខ្លួន ដោយក្នុងចំណោមតំណាងបក្ស នយោបាយទាំង៥នៅក្នុងរដ្ឋសភាទីម័រឡេស្តេ បានបង្ហាញនូវការស្វាគមន៏យ៉ាងកក់ ក្តៅចំពោះវត្តមានរបស់សម្តេចតេជោ និងគណៈប្រតិភូ ដោយបានចាត់ទុក ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ និងប្រតិភូនៅពេលនេះ ជាការផ្តល់កិត្តិយសដ៏ឧត្តុងឧត្តម ដល់ទីម័រឡេស្តេ។
បន្ថែមពីលើនេះ បណ្តាសមាជិកនៃបណ្តាបក្សនយោបាយទាំងនោះ បានបង្ហាញនូវការលើកឡើងដូចគ្នានូវការអរគុណ និងដឹងគុណចំពោះសម្តេចតេជោ ដែលបានជួយជ្រោមជ្រែងទីម័រឡេស្តេគ្រប់កាលៈទេសៈ ជាពិសេសការជ្រោមជ្រែងទីម័រឡេស្តេ ឱ្យបានចូលជាអ្នកសង្កេតការណ៏អាស៊ាន និងជួយជ្រោមជ្រែងឱ្យទីម័រឡេស្តេអាចក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅពេលខាងមុខ។

តំណាងគណបក្សនយោបាយទាំង៥ បានចាត់ទុក ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នៅពេលនេះ ជាទស្សនកិច្ចប្រវត្តិសាស្ត្រសម្រាប់ទីម័រឡេស្តេ ហើយសង្ឃឹមថាប្រទេសទំាងពីរ នឹងបន្តពូនជ្រុំទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត ទាំងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។

ក្នុងបទឧទ្ទេសនាម នាកិច្ចប្រជុំពេញអង្គរដ្ឋសភាពិសេស សម្តេចតេជោ បានរំលេចនូវចំណុចសំខាន់ចំនួន៣ ក្នុងនោះ ទី១៖ ទំនាក់ទំនងកម្ពុជា ទីម័រឡេស្តេ ចាប់តាំងពីការបង្កើតទំនាក់ទំនងនៅ ខែកក្កដា ឆ្នាំ២០០២មក។ ទី២៖ បទពិសោធន៏របស់កម្ពុជា ចូលជាសមាជិកអាស៊ាន៖ សម្តេចតេជោ បានរៀបរាប់ពីបទពិសោធន៍ ដើម្បីឱ្យសមាជិកសភាទីម័រឡេស្តេ និងអ្នកចូលរួមបានដឹងពីបទពិសោធន៏របស់កម្ពុជា ដែលទំរាំបានចូលជាសមាជិកអាស៊ាន និងបញ្ជាក់ពីគោលដៅដែលកម្ពុជាចូលជាសមាជិកអាស៊ានចំនួន៤ គឺ៖ ទី១. អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សមាជិកដទៃទៀត, ទី២. ការសម្រេចដោយកុងសង់ស៊ីស មិនថាប្រទេសតូច រឺប្រទេសធំ ដោយស្មើភាពគ្នា, ទី៣. ការអភិវឌ្ឍសេដ្ឋកិច្ចនៅពេលចូលជាសមាជិកអាស៊ាន និងទី៤. ច្រកទ្វារនៃកាលានុវត្តភាពការទូត ជាច្រកនៃការពង្រីកការទូតរបស់កម្ពុជា ដោយភ្ជាប់ទំនាក់ទំនង តាមរយៈយន្តការអាស៊ាន។

ជាចុងក្រោយសម្តេចតេជោ បានរំលេចពីតួនាទីរបស់អាស៊ាន ជាពិសេស អាស៊ាន និងពិភពលោក ដែលជួយពង្រីកសក្តានុពលអាស៊ានបន្ថែមទៀត ស្របពេលដែលអង្គការអន្តរជាតិមួយចំនួនកំពុងតែ ចុះខ្សោយនូវឥទ្ធិពលនៅក្នុងកាលៈទេសៈបច្ចុប្បន្ន ៕

អត្ថបទដែលជាប់ទាក់ទង