**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក

ព្រឹតិ្តការណ៍ចាក់ផ្សាយកម្មវិធីទូរទស្សន៍ដ៏ឆ្នើមរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅប្រទេសរុស្ស៊ីបានចាប់ដំណើរការនៅក្រុងមូស្គូ

មុនពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ីនិងអញ្ជើញចូលរួមពិធីអបអរសាទរដើម្បីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះក្នុងសង្រ្គាមការពារជាតិដ៏មហិមារបស់សហភាពសូវៀត ព្រឹតិ្តការណ៍ចាក់ផ្សាយកម្មវិធីទូរទស្សន៍ដ៏ឆ្នើមរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅប្រទេសរុស្ស៊ីបានចាប់ដំណើរការនៅក្រុងមូស្គូនៅពេលថ្មីៗកន្លងទៅនេះ ។ កម្មវិធីទូរទស្សន៍ដ៏ឆ្នើមរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំនួនជាង១០ ដូចជា «អ្នកអភិរក្សបេតិកភណ្ឌ»និង «ឈ្វេងយល់ពីប្រទេសចិន៖ មាគ៌ាទំនើបកម្មដ៏ពិសេស»ជាដើមនឹងចាក់ផ្សាយជាបន្តបន្ទាប់នតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសរុស្ស៊ី ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ លោក Shen Haixiong បានថ្លែងថា តាំងពីចូលឆ្នាំនេះមក លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានធ្វើការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រពីរលើក ដោយបានលើកឡើងថា ចិននិងរុស្ស៊ីជាអ្នកជិតខាងដែលស្ថិតស្ថេរជាមួយគ្នា ជាមិត្តពិតប្រាកដដែលរួមសុខរួមទុក្ខ ផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក និងអភិវឌ្ឍជាមួយគ្នា ។ ឆ្នាំនេះ ជា “ឆ្នាំវប្បធម៌ចិននិងរុស្ស៊ី ” អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន សហការជាមួយប្រព័ន្ធសារព័ត៌មានរុស្ស៊ី ដើម្បីរួមគ្នារៀបចំព្រឹតិ្តការណ៍ចាក់ផ្សាយលើកនេះ គឺជាវិធានការជាក់ស្តែងដើម្បីអនុវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនមានភាពកាន់តែជិតស្និទ្ធ ក៏ដូចជាពង្រឹងមូលដ្ឋានឆន្ទៈប្រជាជននៃចំណងមិត្តភាពរវាងចិននិងរុស្ស៊ីផងដែរ ។ ទស្សនិកជនទាំងឡាយនៃប្រទេសរុស្ស៊ីអាចឈ្វេងយល់ពីការអនុវត្តជាក់ស្តែងប្រកបដោយការច្នៃប្រឌិតថ្មីស្តីពីការធ្វើទំនើបកម្មតាមបែបផែនចិន តាមរយៈកម្មវិធីដ៏ឆ្នើម ដូចជា «អ្នកអភិរក្សបេតិកភណ្ឌ»និង «ឈ្វេងយល់ពីប្រទេសចិន៖ មាគ៌ាទំនើបកម្មដ៏ពិសេស»ជាដើម ក្នុងន័យយល់ដឹងពីភាពរស់រវើកនៃប្រទេសចិនក្នុងយុគសម័យថ្មី និងភាពទាក់ទាញដ៏ពិសេសរបស់វប្បធម៌ចិន ៕

អត្ថបទដែលជាប់ទាក់ទង