ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នេះ បន្ទាប់ពីចប់កម្មវិធីពិនិត្យការត្រៀមក្បួនព្យុហយាត្រា នៅបណ្ឌិត្យសភានគរបាលកម្ពុជាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ៕

