អភិបាលខេត្តកំពង់ធំ៖ រាជរដ្ឋាភិបាលមានបំណងបង្កើត និងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំងសហគ្រាសដើម្បីជាប្រយោជន៍រួមដល់បងប្អូនកម្មករនិយោជិត
ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល ជាមួយនិយោជក និងបងប្អូនកម្មករនិយោជិត ក្នុងឱកាសពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៥ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់” នៅក្រុមហ៊ុនចំការកៅស៊ូវៀតណាម ក្នុងស្រុកសន្ទុក នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេស បងប្អូនដែលជាកម្មករនិយោជិតបម្រើការងារនៅក្រុមហ៊ុនចម្ការកៅស៊ូយើងនេះ ព្រមទាំងសូមជូនពរដល់បងប្អូនដែលជាកម្មករនិយោជិត ឱ្យបានសេចក្តីសុខគ្រប់ក្រុមគ្រួសារកុំបីឃ្លៀងឃ្លាតឡើយ។
លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានរំលឹកឡើងវិញ អំពីសមិទ្ធិផលជាច្រើនដែលបានកសាង នៅក្នុងប្រទេសកម្ពុជាយើងចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបានកសាង ប្រទេសពីបាតដៃទទេ ដោយខិតខំស្តារ កសាងឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវថ្នល់ ស្ពានខ្វាត់ខ្វែង សំណង់អគារខ្ពស់ៗ ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ វត្តអារាម ។ល។ រហូតទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ ដូចដែលយើងទាំងអស់គ្នាបានឃើញសព្វថ្ងៃនេះ ។
ឯកឧត្តមបានបន្ថែមទៀតថា សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព អត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មកនិយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលអាចកើតមានឡើងជាសត្យានុម័ត សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារ។ រាជរដ្ឋាភិបាលមិនត្រឹមតែមានមហិច្ឆតាទាក់ទាញវិនិយោគិនមកអភិវឌ្ឍ បង្កើតសហគ្រាស និងការងារជូនបងប្អូនប្រជាពលរដ្ឋនោះទេ រាជរដ្ឋាភិបាលក៏មានគោលបំណងបង្កើត និងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំងសហគ្រាសដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតផងដែរ ៕