ឯកឧត្តម ឆែម សាវុធ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៥ នៅរដ្ឋបាលខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ នៃការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៥ នៅរដ្ឋបាលខេត្តឧត្តរមានជ័យ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ហោ ជិនវិរយុទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ និងជាតំណាង ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសាលប្រជុំ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តឧត្តរមានជ័យ៕

