សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឯកភាពបញ្ជូនកីឡាករ ២នាក់ ដើម្បីចូលរួមជាមួយក្រុម ASEAN ALL-STARS សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្លិបបាល់ទាត់ MANCHESTER UNITED
កីឡា៖ តបតាមការស្នើសុំរបស់លោកគ្រូបង្គោល KIM SANG-SIK តាមរយៈសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឯកភាពក្នុងការបញ្ជូនកីឡាករ ០២នាក់ មានកីឡាករ កាន់ ម៉ូ និង នេតូ រ៉ុនដុន តំណាងឱ្យជម្រើសជាតិកម្ពុជា ដើម្បីចូលរួមជាមួយក្រុម ASEAN ALL-STARS សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្លិបបាល់ទាត់ MANCHESTER UNITED នៅថ្ងៃ២៨ ឧសភា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេសុី ខាងមុខនេះ។ នេះបើយោងតាមហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
សូមបញ្ជាក់ ការជ្រើសរើសកីឡាករ គឺជាការសម្រេចចិត្តរបស់គ្រូបង្គោលអាស៊ានអលស្តារ (ASEAN All-STARS) លោក Kim Sang-Sik ដែលកម្ពុជាយើងទទួលបានកូតាកីឡាករ ២រូប ចំណែកប្រទេសមួយចំនួនទទួលបានកូតាតែ ១រូបប៉ុណ្ណោះ៕