**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026


ទីក្រុងឌូប្រូវនីក ប្រទេសក្រូអាស៊ី៖ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ ក្រោមប្រធានបទ “ការបោសសម្អាតមីនដើម្បីសន្តិភាពយូរអង្វែង៖ ការបោសសម្អាតមីនដើម្បីសន្តិសុខស្បៀង និងភូមិសាស្ត្រនយោបាយ” ដែលប្រព្រឹត្តទៅក្នុងអំឡុងពេលនៃវេទិកាDubrovnik Forum 2026។

កិច្ចពិភាក្សាកម្រិតខ្ពស់នេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជានខ្ពស់រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សហភាពអឺរ៉ុប អ្នកជំនាញសកម្មភាពមីន និងដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សាអំពីសារៈសំខាន់នៃសកម្មភាពមីន ក្នុងការលើកកម្ពស់សន្តិភាព ការពង្រឹងសន្តិសុខស្បៀង ការគាំទ្រដល់ការស្តារឡើងវិញក្រោយជម្លោះ និងការបង្កើនសន្តិសុខក្នុងតំបន់ និងពិភពលោក។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានចែករំលែកបទពិសោធន៍ជាងបីទសវត្សរ៍របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនដែលបន្សល់ទុកដោយសង្គ្រាមអូសបន្លាយជាច្រើនទសវត្សរ៍។ ឯកឧត្តម បានគូសបញ្ជាក់ថា សកម្មភាពមីនមិនមែនគ្រាន់តែជាសកម្មភាពមនុស្សធម៌នោះទេ ប៉ុន្តែជាការវិនិយោគលើសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀង និងអធិបតេយ្យភាពជាតិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា “ដីមានមីនមិនអាចបង្កបង្កើនផលបានឡើយ ផ្លូវដែលមានមីនមិនអាចធ្វើពាណិជ្ជកម្មបានទេ ហើយយើងមិនអាចគ្រប់គ្រងលើដីដែលគ្មានសុវត្ថិភាពនោះទេ”។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផលសកម្មភាពមីនកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ ដោយកម្ពុជាបានបោសសម្អាតផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណ ៣៥០០ គីឡូម៉ែត្រការ៉េ និងបានកម្ទេចមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាង ៤ លានគ្រាប់ និងបានកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ពីជាង ៤០០០ នាក់មកត្រឹមក្រោម ១០០ នាក់ ក្នុងមួយឆ្នាំ។ ឯកឧត្តមលើកឡើងថា ផ្ទៃដីបោសសម្អាតរួចប្រមាណ ៦៥ ភាគរយត្រូវបានប្រើប្រាស់ក្នុងវិស័យកសិកម្ម ដែលអាចឱ្យសហគមន៍កសិកម្ម កសាងជីវភាពរស់នៅរបស់ពួកគេឡើងវិញ និងរួមចំណែកយ៉ាងសំខាន់ទៅក្នុងការនាំចេញផលិតផលស្រូវ-អង្ករ របស់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការចូលរួមចំណែករបស់កម្ពុជាក្នុងសកម្មភាពមីនអន្តរជាតិ ដោយកត់សម្គាល់ថា អ្នកជំនាញដោះមីនកម្ពុជាបានចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយថ្មីៗនេះ បានផ្តល់ការបណ្តុះបណ្តាល និងជំនាញបច្ចេកទេសដល់អ្នកដោះមីនប្រទេសអ៊ុយក្រែន។ ឯកឧត្តមថ្លែងថា បទពិសោធន៍របស់កម្ពុជាជាឧទាហរណ៍ជាក់ស្តែង នៃសាមគ្គីភាពអន្តរជាតិតាមរយៈការចែករំលែកចំណេះដឹង និងដំណោះស្រាយ។

ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញឱ្យសហគមន៍អន្តរជាតិទទួលស្គាល់សកម្មភាពមីន ជាសសរស្តម្ភមួយ នៃការស្តារឡើងវិញក្រោយជម្លោះ និងបន្តផ្តល់ហិរញ្ញប្បទានរយៈពេលវែងសម្រាប់កម្មវិធីសកម្មភាពមីន។ ឯកឧត្តមគូសបញ្ជាក់ថា សន្តិភាពយូរអង្វែង ការអភិវឌ្ឍប្រកបដោយចីរភាព សន្តិសុខស្បៀង និងការស្តារឡើងវិញនៃសេដ្ឋកិច្ចអាចសម្រេចបានលុះត្រាតែដីមានមីត្រូវបានបោសសម្អាតរួច មានសុវត្ថិភាពជាមុនសិន ដែលអនុញ្ញាតឱ្យសហគមន៍វិលត្រឡប់ទៅផ្ទះវិញ ស្តារជីវភាពរស់នៅ និងកសាងអនាគតដែលមានសុវត្ថិភាពជាងមុន។

អត្ថបទដែលជាប់ទាក់ទង