**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត

ហាណូយ៖ លោក ង្វៀន ក្វុកហ៊ុង (Nguyen Quoc Hung) ប្រធាននាយកដ្ឋានគោលនយោបាយពន្ធរបស់ក្រសួងហិរញ្ញវត្ថុវៀតណាម បានប្រកាសថា វៀតណាមនឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត ខណៈប្រទេសសង្គមនិយមមួយនេះ កំពុងព្យាយាមគេចចេញពីការរងផលប៉ះពាល់ដោយការដាក់ពន្ធរបស់សហរដ្ឋអាម៉េរិក ក៏ព្រោះតែអតិរេកពាណិជ្ជកម្មទ្វេភាគីដ៏ធំរបស់ខ្លួន។

លោក ហ៊ុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បង្ហោះនៅលើគេហទំព័រក្រសួង កាលពីថ្ងៃអង្គារទី២៥មីនាថា៖«ពន្ធលើឧស្ម័នធម្មជាតិរាវ LNG នាំចូលពីអាម៉េរិកនឹងត្រូវ កាត់បន្ថយពី៥មកត្រឹម២ភាគរយ ពន្ធលើរថយន្តពីចន្លោះពី៤៥ ទៅ៦៤ភាគរយមកត្រឹម៣២ភាគរយ និងលើអេតាណុលពី១០មកត្រឹម៥ភាគរយ»។

លោក ហ៊ុង បញ្ជាក់បន្ថែមថា ការកាត់បន្ថយពន្ធមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសមតុល្យពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មរបស់វៀតណាម ដោយបន្ថែមថា សហរដ្ឋអាម៉េរិក និងវៀតណាម ឥឡូវមានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប៉ុន្តែមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះទេ។

លោកបន្ត​ថា វៀតណាម​ក៏​នឹង​ដក​ពន្ធ​របស់​ខ្លួន​លើ​អេតាន​របស់​អាម៉េរិក​ដែរ។ ទំនិញ​នាំចូល​ពីអាម៉េរិក​ផ្សេងទៀត​ ​នឹង​ត្រូវបន្ធូរបន្ថយពន្ធ​រួម​មាន​ភ្លៅ​មាន់ អាល់ម៉ុន ផ្លែប៉ោម ផ្លែ​ឈែរី និង​ផលិតផល​ឈើ។ ​ក្រឹត្យ​ស្តីពី​ការ​កាត់​បន្ថយ​ពន្ធ​នឹង​រួចរាល់​ក្នុង​ខែ​នេះ ហើយ​នឹង​ចូល​ជា​ធរមាន​បន្ទាប់​ពី​នោះ។ មែនទែនទៅ ប្រទេសកុម្មុយនីស្ដវៀតណាមមិនទាន់បាននាំចូលឧស្ម័នធម្មជាតិរាវ LNG ពីសហរដ្ឋអាម៉េរិកនៅឡើយទេ ប៉ុន្តែប្រទេសនេះកំពុងពិភាក្សាជាមួយក្រុមហ៊ុនផ្គត់ផ្គង់របស់សហរដ្ឋអាម៉េរិក សម្រាប់រោងចក្រថាមពល ដែលគ្រោងនឹងចាប់ផ្តើមផលិតថាមពល នៅខែមិថុនាឆ្នាំនេះ។

ការកាត់បន្ថយពន្ធនេះ គឺជាផ្នែកមួយនៃវិធានការជាបន្តបន្ទាប់ដែលមជ្ឈមណ្ឌលឧស្សាហកម្មអាស៊ីអាគ្នេយ៍ បានចាប់ផ្តើមកាលពីសប្តាហ៍មុន ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្ម របស់ខ្លួនជាមួយរដ្ឋធានីវ៉ាស៊ីនតោន ដែលមានលើសពី១២៣ពាន់លានដុល្លារកាលពីឆ្នាំមុន៕

អត្ថបទដែលជាប់ទាក់ទង