សម្ដេចធិបតី ជំរុញឱ្យមានការរៀបចំកន្លែងទារកដ្ឋាននៅតាមបណ្ដារោងចក្រសហគ្រាសផ្សេងៗទៀត ដើម្បីផ្ដល់ផលប្រយោជន៍ដល់បងប្អូនកម្មករជានារី

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជំរុញឱ្យមានការរៀបចំកន្លែងទារកដ្ឋាននៅតាមបណ្ដារោងចក្រសហគ្រាសផ្សេងៗទៀត ដើម្បីផ្ដល់ផលប្រយោជន៍ដល់បងប្អូនកម្មករជានារី។
សម្ដេចធិបតី បានមានប្រសាសន៍ជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ការរៀបចំឱ្យមានកន្លែងទារកដ្ឋាននៅតាមបណ្ដារោងចក្រគឺបានជួយសម្រាលការលំបាកជាច្រើនដល់បងប្អូនកម្មករជានារីដែលមានកូនតូចៗ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បន្តកិច្ចសហការផ្ដល់បច្ចេកទេសនិងសម្ភារៈ ដើម្បីបង្កើតឱ្យមានទារកដ្ឋាននៅតែបណ្ដារោងចក្រសហគ្រាសផ្សេងៗទៀតនៅកម្ពុជា ៕

