**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

បទវិភាគ៖គោលដៅកំណើនសេដ្ឋកិច្ចរបស់ចិនបង្ហាញជំនឿចិត្តអភិវឌ្ឍរបស់ចិន


ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេស​សំខាន់ៗ​បាន​នាំ​គ្នាផ្សាយ​ដំណឹង​អំពី​មហាសន្និបាត​ទាំង​ពីរ​របស់ចិន​តាម​វិធីការ​​ផ្សាយបន្តផ្ទាល់និង​ការឆ្លើយឆ្លងគ្នានៅ​សាល​ប្រជុំ​ ហើយ​ដំណឹង​អំពី​គោលដៅ​កំណើន​សេដ្ឋកិច្ចឆ្នាំ​២០២៥​របស់ប្រទេស​​ចិនត្រូវ​បាន​ចុះ​ផ្សាយ​នៅទំព័រ​មុខ​ ។
វេបសាយ​ «Financial Times »របស់​អង់គ្លេស​បាន​ផ្សាយ​ដំណឹងឱ្យ​ដឹង​​ថា នៅថ្ងៃទី​៥ ខែ​មីនា ប្រទេស​ចិន​បាន​ប្រកាស​ពីគោលដៅ​មាន​ឆន្ទៈយ៉ាងមុតមាំមួយ​ ពោល​គឺ​ផលិតផល​​ក្នុងស្រុកសរុបរបស់ប្រទេស​ចិន​កើនឡើងប្រហែល៥% ។
វេបសាយ​កាសែត «Handelsblatt»របស់ប្រទេស​អាល្លឺម៉ង់​បាន​ផ្សាយ​ដំណឹង​ឱ្យ​ដឹង​ថា ប្រទេស​ចិន​បាន​លើក​ឡើង​គោលដៅ​កំណើន​ប្រចាំ​ឆ្នាំចំនួន​៥ភាគរយ​ជា​ថ្មី​ម្តងទៀត​ ថ្នាក់ដឹកនាំ​ចិន​រំពឹង​ទុក​បញ្ចេញ​សញ្ញា​ស្ថិរភាព​តាម​រយៈតួលេខ​នេះ ។
វេបសាយ​នៃ​ប្រព័ន្ធ​សារព័ត៌មានអាមេរិក CNN បាន​ផ្សាយ​ដំណឹង​ឱ្យ​ដឹងថា ប្រទេស​ចិន​បាន​កំណត់​គោលដៅកំណើ​ន​ចំនួន​ប្រហែល​៥ភាគរយ​ប្រកប​ដោយ​​ឆន្ទៈ​យ៉ាង​មុតមាំ​ ។​ ប្រឈម​នឹង​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពីអាមេរិក​ដំឡើង​ពន្ធគយ​ជាបន្ត​បន្ទាប់​ ប្រទេស​​ចិន​បាន​បង្ហាញពីជំនឿចិត្ត​លើ​ខ្លួន​ឯង​យ៉ាង​អង់អាចក្លាហាន​ ។
ក្នុ​ងរបាយការ​ងារ​រដ្ឋាភិបាល​របស់ប្រទេស​ចិន​ឆ្នាំ​នេះ បាន​កំណត់​គោល​ដៅ​ប៉ាន់​ប្រមាណ​​​កំណើន​សេដ្ឋកិច្ច​ចិន​ចំនួន​ប្រហែល​៥ភាគរយ តួលេខ​នេះ​បាន​ឈរ​លើ​សភាព​បច្ចុប្បន្ន​ ហើយ​ក៏មាន​​ចក្ខុ​វិស័យ​វែង​ឆ្ងាយ ដែល​បាន​បំពេញបន្ថែម​ភាពនឹង​នរ​ក្នុង​អង្គភាព​​ទីផ្សារ ។ តើ​ជំនឿចិត្ត​ខាង​ការ​អភិវឌ្ឍ​របស់​ចិន​បានមក​ពីណា ?
ទីមួយ គឺសមទិ្ធផល​នៃ​ការ​ច្នៃប្រឌិត​ថ្មី ប្រទេស​ចិន​បាន​ឈាន​មុខ​គេ​លើ​វិស័យ​វិទ្យាសាស្ត្រ​បច្ចេកទេស​ទំនើប​ជា​ច្រើន​ ព្រម​ទាំង​បាន​លើក​ឡើង​ថា នឹង​បង្កើត​យន្តការ​បន្ថែមការ​​បណ្តាក់ទុន​ក្នុង​ឧស្សាហកម្ម​អនាគត ពូនជ្រំ​ឧស្សាហកម្ម​អនាគត ​ដូច​ជាការ​ផលិត​កម្ម​​ជីវសាស្ត្រ បច្ចេកវិទ្យាកង់ទិច ភាពវៃឆ្លាតរូបរាង(Embodied Intelligence)និង​6G ជាដើម ។
ទីពីរ គឺសមទិ្ធផល​នៃ​ទីផ្សារ ប្រទេស​ចិន​គឺ​ជា​ទីផ្សារ​តែមួយ​ដ៏ធំបំផុត​របស់​ពិភពលោក​ ដែល​បាន​ផ្តល់​វេទិកា​សាកល្បង​ធំក្រៃលែង​សម្រាប់​លទ្ធផល​នៃ​ការ​ច្នៃប្រឌិត​ថ្មី​ខាង​វិទ្យាសាស្ត្រ​បច្ចេកទេស​ទាំង​អស់ អាច​ជំរុញ​ឱ្យ​លទ្ធផល​ទាំង​នេះ ប្រើ​ប្រាស់​បាន​កាន់​តែ​ឆាប់រហ័ស​និង​កាន់​តែ​ជាក់ស្តែង​ក្នុង​ផលិតកម្ម​និង​ជីវភាពរស់នៅ ។
ទីបី គឺសមទិ្ធផល​នៃ​គោលនយោបាយ​ ឆ្នាំ​នេះ គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​របស់​ចិន​បាន​ផ្តល់​ការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើង​យ៉ាងច្បាស់លាស់ ដែល​សំដៅចំពោះ​បញ្ហា​គន្លឹះ​នៃ​សេដ្ឋកិច្ច​ជាតិ​គ្រប់​ផ្នែក​ ដូច​ជាការ​ផលិត​ ការបែងចែក ការផ្លាស់ប្តូរ​និង​ការ​ប្រើ​ប្រាស់ជាដើម​ ។ ដូច្នេះ ការ​កំណត់​គោលដៅ​កំណើន​ចំនួន​៥ភាគរយ គឺ​មាន​​ភាព​ចាំបាច់​ណាស់ ហើយ​ក៏មានលក្ខខណ្ឌអាច​សម្រេច​បានដែរ​ ។
ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ គ្រឹះស្ថាន​បរទេស​ជាច្រើន​បាន​នាំ​គ្នា​បង្ហាញអាកប្បកិរិយា មាន​សុទិដ្ឋិនិយមចំពោះមូលធន​របស់ចិន​ ហើយ​ប៉ាន់ប្រមាណថា នៅឆ្នាំ​២០២៥ ទីផ្សារ​ចិន​នឹង​មាន​ភាពកាន់តែ​ខ្លាំង​ឡើង​ ។ នាពេល​ថ្មីៗ​កន្ល​ងទៅនេះ​ អង្គការមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ចេញផ្សាយ​ « ទស្សនវិស័យ​​សេដ្ឋកិច្ច​ពិភពលោក»ថ្មីបំផុត​ ដែល​បាន​ដំឡើង​ការ​ប៉ាន់​ប្រមាណ​ចំពោះកំណើន​សេដ្ឋកិច្ច​ចិន​នៅឆ្នាំ​២០២៥ ។ របាយការណ៍​អង្គការស​ហប្រជាជាតិ​ព្យាករណ៍ថា ប្រទេស​ចិន​នឹង​ផ្តល់​ជំនួយ​ដល់​ការ​អភិវឌ្ឍ​នៃ​តំបន់អាស៊ីបូព៌ាជា​បន្ត​ទៀត ។
ក្នុង​បរិបទ​ដែល​ការ​ស្តារឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល​មានភាព​អន់​ថយ និ​ងប្រឈម​នឹង​ការសាកល្បង​និង​ហានិភ័យ​គ្រប់​បែប​យ៉ាង គោលដៅ​កំណើន​សេដ្ឋកិច្ច​របស់​ចិន​បាន​បញ្ចេញ​ជំនឿចិត្ត​ខាង​ការ​អភិវឌ្ឍ សហគមន៍អន្តរជាតិ​រំពឹង​ទុក​ក្តាប់ជាប់ឱកាសថ្មីនិង​អាច​ទទួល​បាន​វិបុលភាពរួម​ តាម​រយៈសកម្មភាពជាក់ស្តែង​របស់​ប្រទេស​ចិន​លើ​វិស័យ​​ការ​បើក​ទូលាយ​ប្រក​បដោយ​កម្រិត​ខ្ពស់ ហើយ​នឹង​ទទួល​បាន​វិវឌ្ឍ​រីក​ចម្រើន​និង​គំនិតអភិវឌ្ឍ​ថ្មី ៕

អត្ថបទដែលជាប់ទាក់ទង