នគរបាលអប់រំសិស្សចំនួន ១២នាក់ ដែលជក់បារី ក្នុងឯកសណ្ឋានសិស្ស ហើយថតវីដេអូបង្ហោះហ្វេសប៊ុក

ភ្នំពេញ៖ នគរបាលស្រុកស្អាងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា ខេត្តកណ្ដាល បានអប់រំសិស្សចំនួន ១២នាក់ ដែលបានជក់បារី ក្នុងឯកសណ្ឋានសិស្ស នៅក្នុងរោងលក់បាយមុខវិទ្យាល័យសម្តេចតេជោហ៊ុនសែន ត្រើយស្លា ហើយថតវីដេអូ បង្ហោះក្នុងបណ្តាញហ្វេសប៊ុក។
នគរបាលរកឃើញថា អ្នកពាក់ព័ន្ធមានចំនួន ១៣នាក់ ក្នុងនោះអ្នកជក់ម្នាក់ អ្នកនៅជាមួយ ១១នាក់ និង អ្នកថតបង្ហោះម្នាក់ដែលកំពុងរត់គេច។ ករណីនេះកើតឡើងនៅថ្ងៃទី២ ខែមីនា។
បន្ទាប់ពីសួរនាំរួច សមត្ថកិច្ចបានហៅឪពុកម្តាយ អាណាព្យាបាលរបស់សិស្សមកធ្វើកិច្ចសន្យា អប់រំណែនាំ ហើយរួចឱ្យត្រឡប់ទៅផ្ទះវិញ៕

