**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

ប្រធានទីភ្នាក់ងារ ស៊ើបការណ៍ សម្ងាត់ របស់សហរដ្ឋ អា ម៉េរិកប្រកាសថា សហរដ្ឋអាម៉េរិកបានផ្អាកការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន ដើម្បីបង្កើនសម្ពាធលើប្រធានាធិបតីអ៊ុយក្រែន


វ៉ាស៊ីនតោន៖ លោក ចន រ៉ាត់គ្លីហ្វ ប្រធានទីភ្នាក់ងារ ស៊ើបការណ៍ សម្ងាត់ របស់សហរដ្ឋ អា ម៉េរិ ក បានប្រកាសកាលពីថ្ងៃពុធទី៥ ខែមីនាថា សហរដ្ឋអាម៉េរិកបានផ្អាកការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន ដើម្បីបង្កើនសម្ពាធលើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ឱ្យសហការជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងការកោះប្រជុំសន្តិភាពជាមួយរុស្ស៊ី។

ការផ្អាកចែករំលែកព័ត៌មាន ដែលអាចធ្វើឱ្យមនុស្សជាច្រើននាក់បន្ថែមទៀតបាត់បង់ជីវិត ដោយសារប៉ះពាល់ដល់សមត្ថភាពរបស់អ៊ុយក្រែនក្នុងការការពារខ្លួនប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី កើតឡើងបន្ទាប់ពីការផ្អាកជំនួយយោធារបស់សហរដ្ឋអាម៉េរិកដល់រដ្ឋធានីកៀវក្នុងសប្តាហ៍នេះ។ វាគូសបញ្ជាក់អំពីឆន្ទៈរបស់លោក ត្រាំ ក្នុងការដាក់សម្ពាធលើអ៊ុយក្រែន ខណៈដែលលោកបានផ្លាស់ប្ដូរពីការគាំទ្រដ៏រឹងមាំរបស់សហរដ្ឋអាម៉េរិកសម្រាប់អ៊ុយក្រែន ទៅជាគោលជំហរកៀកកើយជាមួយរដ្ឋធានីមូស្គូ។ សម្ពាធទាំងនេះហាក់ដូចជាមានប្រសិទ្ធភាព ដោយលោក ត្រាំ អះអាងថាបានទទួលសំបុត្រពីលោក ហ្សេឡេនស្គី ដែលក្នុងនោះមេដឹកនាំអ៊ុយក្រែនអះអាងថា លោកសុខចិត្តចូលតុចរចា។

លោក រ៉ាត់គ្លីហ្វ បានលើកឡើងថា ៖ « ខ្ញុំ គិត ថា ការ ផ្អាក នេះ នឹង ត្រូវលុបចោលវិញ។ ខ្ញុំគិតថា យើងនឹងប្រកៀកស្មាជាមួយអ៊ុយក្រែន ដើម្បីរុញច្រានការឈ្លានពាន និងចរចាដើម្បីសន្តិភាព»។

ប្រភពដែលដឹងអំពីស្ថានភាពនេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រដ្ឋបាលលោក ត្រាំ បានបញ្ឈប់ការផ្តល់ព័ត៌មានសម្ងាត់ទាំងអស់រួមទាំងការកំណត់គោលដៅទិន្នន័យដែលអ៊ុយក្រែនបានប្រើ ដើម្បីវាយប្រហារគោលដៅរបស់រុស្ស៊ី។

គួរជម្រាបថា បងធំអាម៉េរិកបានបញ្ឈប់ការផ្តល់ជំនួយយោធាដល់រដ្ឋធានីកៀវបន្ទាប់ពីកិច្ចប្រជុំដ៏ក្ដៅគគុកកាលពីសប្តាហ៍មុនរវាងលោក ត្រាំ និងលោក ហ្សេឡេនស្គី ដែលបានប៉ះពារសម្តីគ្នាបែកផ្សែងនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយពិភពលោក។

ការប៉ះទង្គិចគ្នានេះបានពន្យារពេលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលនឹងផ្តល់ឱ្យសហរដ្ឋអាម៉េរិកនូវសិទ្ធិទទួលបានប្រាក់ចំណូលពីរ៉ែដ៏សំខាន់របស់អ៊ុយក្រែន ដែលលោក ត្រាំ បានទាមទារជាថ្នូរនឹងយោធារបស់សហរដ្ឋអាម៉េរិក។ លោក ហ្សេឡេនស្គី បាននិយាយថា មានចលនាវិជ្ជមានលើបញ្ហានេះ ហើយមន្ត្រីនៃប្រទេសទាំងពីរអាចជួបគ្នាម្ដងទៀតក្នុងពេលឆាប់ៗនេះ។

សេតវិមានកំពុងពិចារណាឡើងវិញនូវការផ្អាកការផ្ដល់មូលនិធិសម្រាប់អ៊ុយក្រែន ហើយកិច្ចពិភាក្សារវាងប្រទេសទាំងពីរជុំវិញកិច្ចព្រមព្រៀងរ៉ែកំពុងបន្ត។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយថា ការចុះហត្ថលេខានេះត្រូវបានគេរំពឹងថានឹងកើតឡើងក្នុងពេលឆាប់ៗនេះ ហើយជាជំហានដំបូងក្នុងការចរចាដ៏យូររវាងអ៊ុយក្រែន វ៉ាស៊ីនតោន និងរុស្ស៊ីស្តីពីការបញ្ចប់សង្គ្រាម។

នៅក្នុងសុន្ទរកថាទៅកាន់សភាកាលពីល្ងាចថ្ងៃអង្គារ លោក ត្រាំ បានលើកឡើងថា រដ្ឋធានីកៀវបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ។

លោក ត្រាំ ក៏បាននិយាយផងដែរថា លោកបានពិភាក្សាជាមួយរុស្ស៊ី ហើយបានទទួលសញ្ញាថារដ្ឋធានីមូស្គូបានត្រៀមរួចរាល់សម្រាប់សន្តិភាព។

លោកបានថ្លែងយ៉ាងដូច្នេះថា៖ «វាដល់ពេលហើយដើម្បីបញ្ចប់សង្រ្គាមរ៉ាំរ៉ៃ។ ប្រសិនបើអ្នកចង់បញ្ចប់សង្រ្គាម អ្នកត្រូវតែនិយាយជាមួយភាគីទាំងសងខាង»៕  

អត្ថបទដែលជាប់ទាក់ទង