**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ

លោក ត្រាំ ថា ប្រធានាធិបតីរុស្ស៊ី បានប្រព្រឹត្តចំពោះលោកដោយ “ការគោរពដ៏ខ្ពង់ខ្ពស់” ក្នុងអំឡុងពេលហៅទូរស័ព្ទជាមួយគ្នា

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រព្រឹត្តចំពោះលោកដោយ “ការគោរពដ៏ខ្ពង់ខ្ពស់” ក្នុងអំឡុងពេលហៅទូរស័ព្ទជាមួយគ្នាកាលពីដើមខែនេះ។ យោងតាមលោក ត្រាំ លោក ពូទីន បានបង្ហាញនូវបំណងច្បាស់លាស់ ក្នុងការបញ្ចប់ជម្លោះអ៊ុយក្រែន និងធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ ឱ្យមានលក្ខណៈធម្មតា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលភាគច្រើនមិនមានអស់ជាច្រើនឆ្នាំ បានកើនឡើងកាន់តែខ្លាំងចាប់តាំងពីលោក ត្រាំ ត្រូវបានចូលកាន់តំណែងកាលពីថ្ងៃទី ២០ ខែមករា។ ការហៅទូរស័ព្ទរវាងលោក ត្រាំ និងលោក ពូទីន កាលពីថ្ងៃទី ១២ ខែកុម្ភៈ ត្រូវបានបន្តដោយការពិភាក្សាកម្រិតខ្ពស់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិកនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុន។ លោក ពូទីន បានពណ៌នាការពិភាក្សាថា ជា “ជំហានដំបូង” ឆ្ពោះទៅរកការធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតា ដែលជាទស្សនៈរបស់លោក ត្រាំ បានបន្ទរកាលពីថ្ងៃចន្ទ។

លោក ត្រាំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីបារាំង Emmanuel Macron នៅសេតវិមានថា “មុនពេលដែលខ្ញុំមកទីនេះ មិនមានការប្រាស្រ័យទាក់ទងជាមួយរុស្ស៊ីអ្វីទាំងអស់ ប៉ុន្តែនៅពេលដែលខ្ញុំមកដល់ទីនេះ ការហៅទូរស័ព្ទដំបូងមួយដែលខ្ញុំបានធ្វើគឺទៅកាន់ប្រធានាធិបតីពូទីន ហើយយើងត្រូវបានគេគោរពយ៉ាងជ្រាលជ្រៅ។ ពួកគេចង់បញ្ចប់សង្គ្រាមនេះ ដូច្នេះវាជារឿងដ៏ធំមួយ» ។

ក្រោយមកលោក ដូណាល់ ត្រាំ បានពង្រឹងជំហររបស់លោកនៅក្នុងការប្រកាសនៅលើ Truth Social ថា “ខ្ញុំកំពុងពិភាក្សាយ៉ាងម៉ឺងម៉ាត់ជាមួយប្រធានាធិបតី វ្លាឌីមៀ ពូទីន នៃប្រទេសរុស្ស៊ី ទាក់ទងនឹងការបញ្ចប់សង្រ្គាម ហើយក៏ជាប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសំខាន់ៗ ដែលនឹងកើតឡើងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីផងដែរ។ ការពិភាក្សាកំពុងដំណើរការយ៉ាងល្អ»៕

អត្ថបទដែលជាប់ទាក់ទង