**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ

ជំនឿបានរុញច្រានឱ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ការពារធនធានធម្មជាតិជាំធ្លក ចូលរួមការពារព្រៃឈើ និងសត្វព្រៃ

ភ្នំពេញ៖ នៅក្នុងពិធីមួយរបស់ប្រជាសហគមន៍នៅតំបន់ការពារជាតិជាំធ្លក ត្រូវគេហៅថា «ពិធីឡើងលោកតា» ដើម្បីសុំសេចក្តីសុខសប្បាយនៅក្នុងភូមិលោកតា មាស ទួន ជាព្រឹទ្ធាចារ្យរបស់សហគមន៍ បានឲ្យដឹងថា ពិធីដែលកំពុងធ្វើនេះហៅថាអូតាកួយ ដោយតំបន់នេះមានឈ្មោះតាំងពីដើមឡើយ ពោលគឺមានតាំងចាស់ៗជំនាន់មុនមកម្ល៉េះ។ ដោយមានភ្លេងប្រពៃណីខ្មែរមានទាំងទ្រ ស្គរ និងឧបករណ៍ចំនួនកំពុងលេងដើម្បីសុំសេចក្តីសុខនៅក្នុងភូមិ ក៏ដូចជាសហគមន៍ ដោយមានភ្លេងបែបអារក្ស ភ្លេងអន្ទងឲ្យចូលរូប ហើយមានអ្នកច្រៀងរាំផងដែរ។

លោកតា មាស ទួន បានបញ្ជាក់ថា ពួកយើងរៀបចំកម្មវិធីនេះ គឺធ្វើមិនឲ្យកន្លែងនេះរលាយរលត់បានទេ ប្រសិនអត់មានកន្លែងនេះទេ នោះប្រជាជននឹងរលាយរលត់អត់មានជីវិត។ យើងនិយាយរលាយរលត់នេះ សំដៅថាដីទីកន្លែងនេះគឺមានម្ចាស់ បើបាត់បង់នោះ ស្រុកភូមិនេះរលាយមិនសល់នោះទេ។

បើតាម លោកតាព្រឹទ្ធាចារ្យរូបនេះ បានឲ្យដឹងទៀតថា តំបន់ដែលប្រជាជននាំគ្នាប្រារព្ធធ្វើនេះ គឺមានទំហំធំធេងណាស់ ដែលពីដើមឡើយគ្មានអ្នកណាហ៊ានចូលកាប់ព្រៃឈើនោះទេ។ បើអ្នកណាដែលហ៊ានចូលកាប់ព្រៃឈើនៅតំបន់នេះ គឺត្រូវស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ព្រោះថានៅតំបន់នេះមានបារមីស័ក្តសិទ្ធិណាស់ក្នុងការគ្រប់គ្រងថែរក្សាការពារ។

លោកតា មាស ទួន បានគូសបញ្ជាក់ថា ការធ្វើពិធីនៅទីកន្លែងនេះ ក៏ដើម្បីចូលរួមអភិរក្សតំបន់នេះ មានទាំងព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិឲ្យបានគង់រង់យូរអង្វែងដល់កូនចៅជំនាន់ក្រោយផងដែរ។

ក្រៅពីប្រជុំគ្នាធ្វើសក្ការៈ អ្នកភូមិនៅទីនោះ ក៏មិនហ៊ានលបលួចកាប់ព្រៃឈើដែរ ដ្បិតបារម្ភអ្នកតាខឹងសម្បា នាំឱ្យជួបគ្រោះភ័យ។ ហេតុផលទាំងនេះ បានជំរុញឱ្យពួកគេចូលរួមការពារព្រៃឈើក្នុងសហគមន៍ខ្លួនយ៉ាងយកចិត្តទុកដាក់។

សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក ក្នុងខេត្តកំពង់ធំ បានចូលរួមយ៉ាងសកម្មដាំស្តារព្រៃឈើ ក្នុងតំបន់ព្រៃរិចរិលបង្កើនជីវចម្រុះ ដើម្បីបង្កើនគម្រប់បៃតង។

សូមបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក បានបង្កើតឡើងជាផ្លូវការ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១០ លើទំហំផ្ទៃដីចំនួន ៥,២០៤ហិកតា ស្ថិតក្នុងភូមិចំនួន៧ និងមាន ប្រជាជនរស់នៅរហូតដល់ ១.១១៣គ្រួសារ។ ការងារសំខាន់ៗរបស់សហគមន៍គឺផ្តោតទៅលើកិច្ចការងារអភិរក្សការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងពិសេស គឺការងារដាំស្តារព្រៃ និងការគិតគូរពីចំណូលទ្រទ្រង់ដល់សេដ្ឋកិច្ចក្នុងសហគមន៍ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង