**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

អ៉ីស្រាអែល សម្រេចពន្យារពេលការដោះលែងអ្នកទោសជាជនជាតិប៉ាឡេស្ទីនរាប់រយនាក់ រហូតទាល់តែក្រុមហាម៉ាសបំពេញតាមលក្ខខណ្ឌរបស់ខ្លួន

ហ្ស៊េរុយឡិម៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters អ៉ីស្រាអែល នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈបាននិយាយថាខ្លួនបានសម្រេចពន្យារពេលការដោះលែងអ្នកទោសជាជនជាតិប៉ាឡេស្ទីនរាប់រយនាក់ដែលគ្រោងធ្វើឡើងកាលពីថ្ងៃសៅរ៍ រហូតទាល់តែ ក្រុមហាម៉ាសបំពេញតាមលក្ខខណ្ឌរបស់ខ្លួន ដែលនេះបានគូសបញ្ជាក់ពីភាពផុយស្រួយនៃបទឈប់បាញ់ហ្កាហ្សា។

ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានចេញសេចក្ដីថ្លែងការណ៍មួយដោយនិយាយថាអ៉ីស្រាអែលបានសម្រេចពន្យារពេលដោះលែងអ្នកទោស និងអ្នកជាប់ឃុំឃាំង ជាជនជាតិប៉ាឡេស្ទីន ៦២០នាក់ រហូតទាល់តែការដោះលែងចំណាប់ខ្មាំងនៅដំណាក់កាលបន្ទាប់ ត្រូវបានធានាថានឹងធ្វើឡើងដោយមិនមានការរៀបចំពិធីដ៏គួរឱ្យអាម៉ាស់។

សេចក្ដីថ្លែងការណ៍នេះទំនងជា ចង់សំដៅលើការដោះលែងចំណាប់ខ្មាំងដោយក្រុមហាម៉ាសកាលពីពេលថ្មីៗនេះ ដែលក្រុមមន្ត្រី UN បាននិយាយថាផ្ទុយទៅនឹងច្បាប់អន្តរជាតិ ដោយសារតែមិនមានការគោរព។

ក្រុមហាម៉ាសបានតម្រូវឱ្យ ចំណាប់ខ្មាំងបង្ហាញខ្លួននៅលើឆាក ហើយពេលខ្លះបានអនុញ្ញាតឱ្យពួកគេនិយាយ មុននឹងប្រគល់ទៅឱ្យកាកបាទក្រហម។ ចំណែក មឈូសដាក់សាកសពចំណាប់ខ្មាំងវិញត្រូវបានដង្ហែរឆ្លងកាត់ហ្វូងមនុស្ស ជាច្រើន។

គួរបញ្ជាក់ថា ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ក៏បានចោទប្រកាន់ផងដែរថាក្រុមហាម៉ាសបានរំលោភបំពានលើបទឈប់បាញ់ម្ដងហើយម្ដងទៀត ហើយការចោទប្រកាន់នេះដែរកើតមានឡើងក្រោយ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ៦នាក់ កាលពីថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ជាផ្នែកមួយនៃការដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីន៕

អត្ថបទដែលជាប់ទាក់ទង