ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មី, លោក អេង រស្មី ជំនួសលោក គង់ ពុទ្ធីរ៉ា

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មី លោក អេង រស្មី ជំនួសលោក គង់ ពុទ្ធីរ៉ា ដែលទទួលភារកិច្ចថ្មី។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំ ត្រូវបន្តបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានល្អបំផុតជាមួយភាគីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តក្រមបរិស្ថាន ការអនុវត្តយុទ្ធសាស្រ្តចក្រា ដែលមានមុំបី «ភាពស្អាត» «បៃតង» និង «ចីរភាព» ដែលត្រូវបំបែកជាផែនការសកម្មភាពជំរុញការងារឌីជីថល អនុវត្តបច្ចេកវិជ្ជាឌីជីថល ជាពិសេសត្រូវគោរពតាមច្បាប់សហលក្ខន្តិៈមន្ត្រីរាជការ៕

