**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

បេសកជនពិសេសអាមេរិក បញ្ជាក់ថា អឺរ៉ុបនឹងមិនមានកៅអី នៅតុចរចាសន្តិភាពអ៊ុយក្រែនឡើយ

អាល្លឺម៉ង់៖ បេសកជនទទួលបន្ទុកបញ្ហាអ៊ុយក្រែន របស់ប្រធានាធិបតីអាមេរិក កាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ បានបញ្ជាក់ថា អឺរ៉ុបនឹងមិនមានកៅអីអង្គុយ នៅតុចរចាសន្តិភាពអ៊ុយក្រែនឡើយ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានបញ្ជូនកម្រងសំណួរទៅកាន់​បណ្តា​ប្រទេសអឺរ៉ុប ដើម្បីសាកសួរថា តើពួកគេអាចចូលរួមចំណែកអ្វីខ្លះ ក្នុងការធានាសន្តិសុខសម្រាប់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងចំពោះសម្ព័ន្ធមិត្តនៅអឺរ៉ុប តាមរយៈការនិយាយទូរស័ព្ទជាមួយ​ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដោយមិនបានប្រឹក្សាយោបល់ជាមួយពួកគេ ឬជាមួយទីក្រុងកៀវជាមុន ហើយប្រកាសនូវ​ការចាប់ផ្តើមភ្លាមៗ នៃដំណើរការពិភាក្សាស្វែងរកសន្តិភាព សម្រាប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន។

ទង្វើរបស់អាមេរិក បានធ្វើឱ្យមានការភ័យព្រួយថា អឺរ៉ុបប្រហែលជានឹងមិនត្រូវឱ្យចូលរួមពាក់ព័ន្ធ ក្នុងកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលនឹងប៉ះពាល់ដល់សន្តិសុខរបស់ពួកគេផ្ទាល់ ជាពិសេសប្រសិនបើវាត្រូវបានមើលឃើញថា ហាក់ផ្តល់ផលចំណេញខ្លាំង​ដល់ខាងរុស្ស៉ី។

បេសកជនពិសេសរបស់លោក ត្រាំ គឺលោក Keith Kellogg បានឲ្យដឹងក្នុងសន្និសីទសន្តិសុខអន្តរជាតិ នៅទីក្រុង Munich ថា សហរដ្ឋអាមេរិកនឹងដើរតួនាទី ជាអន្តរការីក្នុងកិច្ចចរចា ដោយមានអ៊ុយក្រែននិងរុស្ស៉ី គឺជាភាគីជម្លោះ។ នៅពេល​ត្រូវបានសាកសួរ អំពីលទ្ធភាពនៃវត្តមានរបស់អឺរ៉ុបនៅតុចរចា លោក Kellogg បានឆ្លើយតបថា វានឹងមិនអាចកើតឡើងឡើយ។ ប៉ុន្តែក្រោយមក លោក Kellogg បានព្យាយាមបន្សាបក្តីបារម្ភ ក្នុងចំណោមសម្ព័ន្ធមិត្តអឺរ៉ុបវិញ ដោយបញ្ជាក់ថា វាមិនមែនមានន័យថា ផលប្រយោជន៍របស់ពួកគេ នឹងមិនត្រូវបានគិតគូរ ប្រើប្រាស់ ឬអភិវឌ្ឍ នោះឡើយ។ ទោះជាបែបនេះក្តី ក្រុមមេដឹកនាំអឺរ៉ុប បានចេញមុខនិយាយថា ពួកគេនឹងមិនទទួលយកឡើយ ចំពោះការមិនត្រូវបានឱ្យចូលរួមក្នុងកិច្ចចរចា។

អត្ថបទដែលជាប់ទាក់ទង