**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពការងារសាងសង់ផ្លូវ ចំនួន ៣ខ្សែ និងស្ពានចំនួន ៣ទីតាំង នៅក្នុងខេត្តកំពង់ធំ

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ, អាជ្ញាធរមូលដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំបានដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពការងារសាងសង់ផ្លូវ ចំនួន ៣ខ្សែ និងពិនិត្យស្ថានភាព និងវឌ្ឍនភាពការងារសាងសង់ស្ពានចំនួន ៣ទីតាំង នៅក្នុងខេត្តកំពង់ធំដូចខាងក្រោម៖

– ទីតាំងទី១៖ អញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់លើកកម្រិតផ្លូវជនបទពីផ្លូវល្បាយដីស ទៅជាផ្លូវក្រាលល្បាយក្រួសក្រហម ១ខ្សែ ប្រវែង ៧គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តបតាមការស្នើសុំរបស់សហគមន៍ស្វាយចន្ទីសំបូររុងរឿង នៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ។

– ទីតាំងទី២៖ អញ្ជើញពិនិត្យស្ថានភាពស្ពានបេឡេត៍ ១កន្លែង ហៅស្ពានអូរមៀន មានបណ្ដោយប្រវែង ៥១ម៉ែត្រ ទទឹងប្រវែង ៥,៣ម៉ែត្រ កសាងក្នុងឆ្នាំ២០០៥ ដែលទទួលរងការខូចខាត និងបានបិទការធ្វើចរាចរណ៍យានយន្ដដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ជាបណ្តោះអាសន្នដើម្បីធ្វើការជួសជុល ស្ថិតនៅភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្ដាន់ ។ បន្ទាប់ពីបានពិនិត្យស្ថានភាពស្ពាន និងទំហំនៃការខូចខាតរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ធ្វើការជួសជុលដើម្បីសម្រួលដល់ការធ្វើដំណើរឡើងវិញ ព្រមទាំងណែនាំមន្ត្រីឱ្យសិក្សារៀបចំផែនការឆ្នាំ២០២៦ ដើម្បីស្ថាបនាជាស្ពានបេតុង។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាពផ្លូវវាង ប្រវែង ៤គីឡូម៉ែត្រ ដើម្បីឱ្យប្រជាពលរដ្ឋឆ្លងកាត់ក្នុងអំឡុងពេលនៃការជួសជុលស្ពាន។

– ទីតាំងទី៣៖ អញ្ជើញពិនិត្យស្ថានភាពផ្លូវជនបទ ១ខ្សែ ប្រវែង ៣១គីឡូម៉ែត្រ ចាប់ផ្តើមពីភូមិជាំផ្កា ឃុំឈើទាល ទៅដល់ភូមិរន្ទះ ឃុំទំរីង ស្រុកសណ្ដាន់ ដែលផ្លូវនេះរងគ្រោះដោយទឹកភ្លៀងលិចរៀងរាល់ឆ្នាំ តបតាមសំណើរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើសុំដើម្បីលើកកម្រិតផ្លូវអាចប្រើប្រាស់បាននារដូវវស្សា។

– ទីតាំងទី៤៖ អញ្ជើញពិនិត្យស្ថានភាពផ្លូវជនបទ ១ខ្សែ ប្រវែង ២ គីឡូម៉ែត្រ ចាប់ផ្តើមពីភូមិបាក់ស្រី ទៅភូមិបារៀង ឃុំគោល ស្រុកប្រាសាទសំបូរ ផ្លូវនេះ រងគ្រោះដោយទឹកលិចរៀងរាល់ឆ្នាំ។ ខ្សែផ្លូវនេះនឹងត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទដាក់ក្នុងផែនការស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ក្នុងគម្រោងសាងសង់ឡើងវិញបន្ទាន់ផ្លូវជនបទ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

– ទីតាំងទី៥៖ អញ្ជើញពិនិត្យស្ថានភាពស្ពានឈើចាស់ខូចទ្រុឌទ្រោមខ្លាំង ១កន្លែង ហៅស្ពានអូរតាឆុង មានបណ្ដោយប្រវែង ៤០ ម៉ែត្រ ទទឹងប្រហែល ២ម៉ែត្រ តភ្ជាប់ពីភូមិទឹកអណ្ដូង ឃុំតាំងក្រសៅ ទៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ជាប្រភេទស្ពានឈើ ដែលស្ពាននេះមានសភាពចាស់ទ្រុទទ្រោមខ្លាំង ។ឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ដ្រីបច្ចេកទេសក្រសួងសាងសង់ជាស្ពានបេឡេត៍ ដែលមានទទឹងប្រវែង ៤,២ម៉ែត្រ ឱ្យបានជាស្ថាពរមុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីជាកាដូរជូនដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។

– ទីតាំងទី៦៖ អញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់ស្ពានបេតុង ១កន្លែង មានបណ្ដោយប្រវែង ១៤៤ម៉ែត្រ ទទឹងប្រវែង ៨ម៉ែត្រ ឆ្លងកាត់ស្ទឹងសែន តភ្ជាប់ពីភូមិបឹងខ្វែក ឃុំស្រើង ទៅភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ។ ស្ពាននេះ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៤ គិតត្រឹមដើមខែកុម្ភៈនេះ សម្រេចលទ្ធផលបាន ២០,៧១% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងឱកាសនៃការពិនិត្យស្ថានភាពផ្លូវ និងស្ពាន នៅតាមទីតាំងនីមួយៗ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសក៍ឯកនយោបាយឈ្នះឈ្នះ បិតាសន្តិភាព និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋាននោះផងដែរ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋបានបង្ហាញនូវសេចក្ដីសាទរចំពោះសមិទ្ធផលថ្មីៗដែលកើតមានជាបន្ដបន្ទាប់នៅក្នុងមូលដ្ឋានរបស់គាត់ ព្រមទាំងបានសម្ដែងនូវការដឹងគុណ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងបន្ដវេនដឹកនាំដោយប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង