**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

WB៖ ការដាំដុះថ្នាំជក់គ្មានសារប្រយោជន៍ និងមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះអ្នកជុំវិញ ខណៈដំណាំនេះមិនបានផ្ដល់ផលចំណេញដល់កសិករដាំថ្នាំជក់ខ្នាតតូចទេ

ភ្នំពេញ៖ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ការដាំដុះថ្នាំជក់គ្មានសារប្រយោជន៍ និងមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះអ្នកជុំវិញ ហើយដំណាំថ្នាំជក់នេះមិនមែនជាដំណាំអាហារទេ ការដាំដុះថ្នាំជក់ បង្កជាអសន្តិសុខស្បៀងដោយសារ វាមិនបានផ្ដល់ផលចំណេញដល់កសិករដាំថ្នាំជក់ខ្នាតតូចទេ។

ការស្រាវជ្រាវបានបង្ហាញថា កសិករដំាំថ្នាំជក់ខ្នាតតូច នៅតែក្រីក្រដោយសារតែស្លឹកថ្នាំជក់មានតំលៃថោក និងផ្តាច់មុខដោយក្រុមហ៊ុនធំៗ។ ពួកគេក៏បាត់បង់ឱកាសសេដ្ឋកិច្ចផ្សេងទៀតហើយកសិករជាច្រើន​បានជាប់អន្ទាក់​ជាមួយកិច្ចសន្យាមិនស្មើភាព​ជាមួយក្រុមហ៊ុនថ្នាំជក់និងត្រូវខាត ពេលដែលទូទាត់នឹងការចំណាយលើកម្លាំងពលកម្មរួច។ ទៀតសោតការដាំដុះថ្នាំជក់ក៏ធ្វើឱ្យខ្សោះជីជាតិដីផងដែរ។ លើសពីនេះ ការទន្រ្ទានដីនិងការកាប់ព្រៃឈើ សម្រាប់ដាំថ្នាំជក់និងសម្ងួតស្លឹកថ្នាំជក់គឺធ្វើឱ្យបាត់បង់ផ្ទៃដីព្រៃឈើពិភពលោករហូតដល់៥%។

បន្ថែមពីនេះទៀត ការបំពុលដោយសារជាតិគីមីកសិកម្ម និងការកាប់ព្រៃឈើដោយសារការដាំដុះថ្នាំជក់ បានរួមចំណែកធ្វើឱ្យមានអសន្តិសុខស្បៀងផងដែរ។ ដោយហេតុថា ការដាំដុះថ្នាំជក់គឺបំផ្លាញដី និងប្រព័ន្ធអេកូឡូស៊ី ដែលធ្លាប់បានប្រើប្រាស់សម្រាប់ការដាំដំណាំអាហារ។

បើនិយាយពីអ្នកប្រើប្រាស់ថ្នាំជក់វិញ គេសង្កេតឃើញថា អ្នកជក់បារីបានចំណាយប្រាក់ចំណូលមួយភាគធំរបស់ខ្លួនទៅលើផលិតផលថ្នាំជក់ ដែលវាមិនត្រឹមតែជាបន្ទុកហិរញ្ញវត្ថុរបស់អ្នកជក់បារីប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានកាត់បន្ថយលទ្ធភាពបែងចែកប្រាក់ចំណូលរបស់ខ្លួនទៅលើតម្រូវការចាំបាច់ដូចជាអាហារ ការអប់រំ និងការថែទាំសុខភាពដែរ។ សម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាបការយកប្រាក់ចំណូល​សម្រាប់ទិញ​អាហារទៅទិញថ្នាំជក់ នឹងធ្វើឱ្យមានអសន្តិសុខស្បៀងកាន់តែខ្លាំង និងនាំទៅរកកង្វះខាតអាហារសម្រាប់កុមារនិងមនុស្សពេញវ័យព្រមទាំងកង្វះអាហារូបត្ថម្ភ​ដែលប៉ះពាល់ជាអវិជ្ជមាន​ដល់ការលូតលាស់រាងកាយ ចិត្តគំនិត និងការរៀនសូត្រផងដែរ។

ក្នុងរយៈពេលវែងនៃការប្រើប្រាស់ថ្នាំជក់បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើភាពក្រីក្រ ខណៈដែលជំងឺធ្ងន់ធ្ងរនឹងនាំទៅរកការចំណាយព្យាបាលយ៉ាងច្រើន។ លើសពីនេះវាធ្វើឱ្យពួកគេបាត់បង់ចំណូលដោយ​សារពិការភាព និងស្លាប់មុនអាយុកំណត់ដោយសារជំងឺដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់។ សរុបមកយើងមិនគួរលើកទឹកចិត្តឱ្យមានការដាំដុះដំណាំថ្នាំជក់ទេព្រោះថាដំណាំថ្នាំជក់នេះផ្ដល់ផលប៉ះពាល់តាំង​ពីការចាប់ផ្ដើមដាំ​ដុះដំបូងរហូតដល់អ្នកប្រើប្រាស់ចុងក្រោយ។

គួរបញ្ជាក់ផងដែរថា អង្គការសុខភាពពិភពលោក បានផ្ដល់អនុសាសន៍ឱ្យកម្ពុជាយើងដំឡើងពន្ធថ្នាំជក់ឱ្យបានយ៉ាងហោចណាស់៧០%នៃតម្លៃលក់រាយ ហើយការដំឡើងពន្ធថ្នាំជក់នេះទៀតសោត នឹងអាចបង្កើននូវចំណូលពន្ធរដ្ឋបន្ថែមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង