**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម

ក្រសួងហិរញ្ញវត្ថុចិន ប្រកាសពីកញ្ចប់នៃការយកពន្ធលើផលិតផលជាច្រើនរបស់អាមេរិក ឆ្លើយតបនឹងការយកពន្ធ១០ភាគរយ លើការនាំចូលរបស់ចិន ដោយលោក ដូណាល់ ត្រាំ

ប៉េកាំង៖ បើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងហិរញ្ញវត្ថុចិន បានប្រកាសពីកញ្ចប់នៃការយកពន្ធ លើផលិតផលជាច្រើនរបស់សហរដ្ឋអាមេរិក, ភ្លាមៗឆ្លើយតបនឹងការយកពន្ធ១០ភាគរយ លើការនាំចូលរបស់ចិន ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

ចិន បានដាក់ការយកពន្ធ១០ភាគរយ លើប្រេងឆៅ, ផលិតផលកសិកម្ម, យានយន្តខ្នាតធំ និងរថយន្តដឹកទំនិញ និង១៥ភាគរយ លើធ្យូងថ្ម និងឧស្ម័ន (LNG) របស់សហរដ្ឋអាមេរិក។ ការយកពន្ធនេះ នឹងមានប្រសិទ្ធភាព នៅថ្ងៃទី១០ ខែកុម្ភៈខាងមុខ។

ការប្រកាសដាក់យកពន្ធរបស់ចិន បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ការយកពន្ធ១០ភាគរយ លើការនាំចូលរបស់ចិន ដែលមានប្រសិទ្ធភាពនៅថ្ងៃអង្គារនេះ, ជាការប្រឈមនឹងសង្គ្រាមពាណិជ្ជកម្មជាថ្មី រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក ខណៈលោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មចិន ពីបទមិនបញ្ឈប់លំហូរគ្រឿងញៀនខុសច្បាប់។

ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា ការយកពន្ធលើការនាំចូលរបស់ចិន «បានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក»។

លោក ត្រាំ នៅថ្ងៃចន្ទ បានផ្អាកការគំរាមកំហែងរបស់លោក ស្តីពីការយកពន្ធ២៥ភាគរយ លើប្រទេសម៉ិកស៊ិក និងកាណាដា នៅនាទីចុងក្រោយ, ដោយបានព្រមព្រៀងផ្អាករយៈពេល៣០ថ្ងៃ ជាថ្នូរនឹងសម្បទាន ស្តីពីព្រំដែន និងការអនុវត្តឧក្រិដ្ឋកម្ម ជាមួយប្រទេសជិតខាងទាំងពីរ។
ប៉ុន្តែមិនមានការលើកលែងបែបនេះ សម្រាប់ប្រទេសចិនឡើយ ដោយពន្ធថ្មីនឹងចូលជាធរមាន នៅវេលាម៉ោង១២៖០១នាទីព្រឹក ថ្ងៃអង្គារ។

អ្នកនាំពាក្យមួយរូបរបស់សេតវិមាន បានលើកឡើងថា លោក ត្រាំ នឹងមិនជជែកជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នោះទេ រហូរដល់ចុងសប្តាហ៍នេះ។

គួររំលឹកថា នៅអំឡុងអាណត្តិដំបូងរបស់លោក ក្នុងឆ្នាំ២០១៨, លោក ត្រាំ បានផ្តួចផ្តើមសង្គ្រាមពាណិជ្ជកម្ម រយៈពេល២ឆ្នាំយ៉ាងឃោរឃៅ ជាមួយនឹងប្រទេសចិន ជុំវិញអតិរេកពាណិជ្ជកម្មដ៏ធំរបស់សហរដ្ឋអាមេរិក, ជាមួយនឹងការដាក់យកពន្ធលើទំនិញ ដែលមានតម្លៃរាប់រយពាន់លានដុល្លារ ធ្វើឱ្យមានការជាប់គាំងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក និងធ្វើឱ្យខូចសេដ្ឋកិច្ចពិភពលោក។

ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មនោះ ប្រទេសចិន បានយល់ព្រមក្នុងឆ្នាំ២០២០ ដោយការចំណាយបន្ថែម២០០ពាន់លានដុល្លារក្នុងមួយឆ្នាំ លើទំនិញអាមេរិក ប៉ុន្តែផែនការនេះត្រូវបានរារាំងដោយជំងឺរាតត្បាត Covid-19 ហើយឱនភាពពាណិជ្ជកម្មប្រចាំឆ្នាំរបស់ខ្លួន បានកើនឡើងដល់៣៦១ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យគយចិន បានចេញផ្សាយកាលពីខែមុន៕

អត្ថបទដែលជាប់ទាក់ទង