**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅភូមិ២ និងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ចំនួន២២០៥ប័ណ្ណ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៥ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាតំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ ជាអធិបតីភាព ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅភូមិ២ និងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ចំនួន២២០៥ប័ណ្ណ។

ពិធីនេះក៏មានការចូលរួមពីលោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត អភិបាលរងក្រុងសិរីសោភ័ណ ប្រារព្ធ ធ្វើ ឡើង នៅ វត្ត មុន្នីសោភ័ណ្ឌស្វាយថ្មី (វត្តតា ហី) ស្ថិននៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានបញ្ជាក់ឱ្យដឹងថា ក្រុងសិរីសោភ័ណ មានក្បាលដីប៉ាន់ស្មានចំនួន ៥៧ ២២៨ ក្បាលដី បានបញ្ចប់ការ វាស់វែង១០០% បានចំនួន ៥៧ ២២៨ ក្បាលដី ប្រមូលទិន្នន័យបានចំនួន ៥១ ៦០១ ក្បាលដី ក្នុងនោះបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួច ចំនួន ៣៧ ១១៧ បណ្ណ (គិតរួមទាំងភូមិ២ ចំនួន ១ ៧០១ បណ្ណ និងភូមិតារាងបាល់ចំនួន ៥០៤ បណ្ណ)។

លោក ហ៊ឹល រ៉ាយា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដែលក្នុងនីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចមហា បវរអធិបតី ហ៊ុន ម៉ាណែត ជានាយក រដ្ឋ មន្ត្រី បានគិតគូរយកទុក្ខដាក់ រៀបចំនូវគោលនយោបាយដ៏ត្រឹមត្រូវ និងបានផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ ក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ជាពិសេសក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ដែលបានការដាក់គោលដៅបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីទាំងអស់នៅឆ្នាំ២០២៥ សំដៅដោះស្រាយបញ្ហាទំនាស់វិវាទដីធ្លីទាំងអស់ តាមរយៈការពង្រឹងសិទ្ធិនិងការគ្រប់គ្រងដីធ្លីបានល្អនិងមានប្រសិទ្ធភាព។ ហេីយសម្តេចបានបង្កើនផ្តល់លទ្ធភាពទាំងធនធនថវិកានិងធនធានមនុស្ស ដើម្បីពន្លឿនក្នុងការវាស់វែង បោះបង្គោលកំណត់ព្រំដីដើម្បីដោះស្រាយវិវាទដីធ្លីទាំងអស់នោះឱ្យបានចប់នៅមុនដាច់ឆ្នាំ២០២៧ខាងមុខនេះ។

លោកបន្តថា មន្ទីរ និងក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នឹងបន្តខិតខំវាស់វែងបញ្ចប់ ក្នុងខែមេសា ឆ្នាំ២០២៥ នេះដោយមន្ទីរ បានដាក់ផែនការចុះវាស់វែងឱ្យបាន ២ ០០០ ក្បាលដី ក្នុង ១ថ្ងៃ (យ៉ាងតិចបាន ៦ ០០០ ក្បាលដី ក្នុង១ខែ)។ លោកបន្តថា សម្រាប់ខេត្តបន្ទាយមានជ័យ ក្បាលដីដែល នៅសល់ ក្រុមការងារចុះបញ្ជី ដីធ្លីទាំង៩ ក្រុង-ស្រុក បានធ្វើការប្តេជ្ញាចិត្តបញ្ចប់ការវាស់វែងតាមផែនការ ដែលបានគ្រោងទុកយ៉ាងយូរ ត្រឹមខែមេសា ឆ្នាំ២០២៥ ស្របតាមគោលនយោបាយគន្លឹះ និងការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

អត្ថបទដែលជាប់ទាក់ទង