**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

ឃុំ-សង្កាត់ ចំនួន៥ និងភូមិចំនួន៥ ក្នុងខេត្តកណ្តាល ទទួលបានជ័យលាភីសម្រាប់ការប្រឡងប្រណាំងផ្ទៃក្នុង «ភូមិ-ឃុំសង្កាត់ មានសុវត្តិភាព» ក្នុងវិស័យបរិស្ថាន

ភ្នំពេញ៖ គណៈកម្មការវាយតម្លៃជ័យលាភីថ្នាក់ក្រុងស្រុក សម្រាប់កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្ត«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន បានសម្រេចផ្តល់ជ័យលាភីដល់ឃុំ-សង្កាត់ ចំនួន៥ និងភូមិចំនួន៥ ដែលបានចូលរួមការប្រឡងប្រណាំងផ្ទៃក្នុងនេះ នៅតាមបណ្តាក្រុងស្រុកទាំង១៣ នៃខេត្តកណ្តាល។

ពិធីប្រកាសជ័យលាភី និងការប្រគល់ពានរង្វាន់ បានធ្វើឡើងនៅសាលាខេត្តកណ្តាល ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដើម្បីបញ្ជាក់ពីការគាំទ្រ និងលើកទឹកចិត្តចំពោះការបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការ ក្នុងការជំរុញលើវិស័យបរិស្ថាន ប្រកបដោយភាពស្អាត ភាពបៃតង។

ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ យកលទ្ធផលនេះទៅបន្តការផ្សព្វផ្សាយ ដើម្បីភូមិឃុំផ្សេងទៀត ដែលពុំបានជាប់ចំណាត់ថ្នាក់បន្តខិតខំយកចិត្តទុកដាក់ថែរក្សាបរិស្ថាន ក៏ដូចជាឱ្យពួកគាត់បានត្រៀមលក្ខណៈចូលរួមប្រកួតនៅលើក្រោយទៀត សំដៅឱ្យភូមិឃុំទាំងអស់មានភាពស្អាតរហូត ខណៈចំនួនភូមិសរុបនៅក្នុងខេត្តដែលបានចូលរួមទើបតែមានត្រឹម១០ភាគរយប៉ុណ្ណោះ។
ឯកឧត្តម មានប្រសាសន៍ថា «ប្រសិនបើមានស្មារតីនេះជាប្រចាំនោះ ភូមិឃុំយើងនឹងមានភាពស្អាតជារៀងរហូត ហើយតែមានភាពស្អាតនេះហើយ នឹងទាក់ទាញបាននូវកំណើនទេសចរ និងការវិនិយោគបន្ថែមទៀត»។

បើតាមរបាយការណ៍របស់លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បានឱ្យដឹងថា ឃុំ-សង្កាត់ឆ្នើម សម្រាប់កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្ត«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ក្នុងចំនួន១៣ក្រុង-ស្រុក នៃខេត្តកណ្តាល មាន៖ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ, សង្កាត់តាខ្មៅ ក្រុងតាខ្មៅ, ឃុំសំរោងលើ ស្រុកអង្គស្នួល, ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល, សង្កាត់សំពៅពូន ក្រុងសំពៅពូន។ ចំនួនភូមិឆ្នើមទាំង៥មាន៖ ភូមិកំពង់សំណាញ់ ស្ថិតក្នុងក្រុងតាខ្មៅ, ភូមិព្រែកជ្រូក ស្ថិតក្នុងក្រុងអរិយក្សត្រ, ភូមិស្តៅកន្លែង ស្ថិតក្នុងស្រុកកៀនស្វាយ, ភូមិបឹងក្រោម ស្ថិតក្នុងស្រុកលើកដែក, និងភូមិថ្នល់ទទឹង ស្រុកអង្គស្នួល។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានរៀបចំចលនាការរៀបចំប្រឡងប្រណាំងផ្ទៃក្នុងខេត្ត«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ក្នុងវិស័យបរិស្ថាន រៀងរាល់២ឆ្នាំម្តង ដោយក្នុងនោះសម្រាប់ខេត្តកណ្ដាលឆ្នាំ២០២៣ មានភូមិចំនួន១២៣ និងឃុំ-សង្កាត់ ចំនួន១២២ បានចូលរួមការប្រឡងប្រណាំងផ្ទៃក្នុងនេះ នៅតាមបណ្តាក្រុងស្រុកទាំង១៣ នៃខេត្តកណ្តាល។

ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បានឱ្យដឹងថា ការវាយតម្លៃជ័យចំពោះលាភី គឺផ្អែកលើឯកសារភស្តុតាងគាំទ្រសូចនាករដាក់ពិន្ទុលើលក្ខណៈវិនិច្ឆ័យចំនួន៣ សូចនាករចំនួន១០ និងមធ្យោបាយផ្ទៀងផ្ទាត់ចំនួន៩១ចំណុច ដែលបានកំណត់ក្នុងវិស័យបរិស្ថានមាន៖ អនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ។ សូចនាករចំនួន១០ ទី១. គ្មានសំណល់រឹង(សំរាម), ទី២. គ្មានសំណល់រាវ(ទឹកកខ្វក់), ទី៣. មានទឹកស្អាតប្រើប្រាស់, ទី៤. មានបង្គន់អនាម័យ, ទី៥. មានរុក្ខជាតិ(ដើមឈើ), ទី៦. មានការតុបតែងលម្អ, ទី៧. មានទេសភាពស្អាត, ទី៨. ទទួលការអប់រំនិងផ្សព្វផ្សាយ, ទី៩. ចូលរួមការពារធនធានធម្មជាតិ, និងទី១០. ចូលរួមអភិវឌ្ឍន៍សហគមន៍៕

អត្ថបទដែលជាប់ទាក់ទង