សម្ដេចធិបតី៖ រាជរដ្ឋាភិបាល នៅតែចាត់ទុកវិស័យសាធារណការ និងដឹកញ្ជូន ជាការងារអាទិភាព ដើម្បីជំរុញដល់កំណើន ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៅតែចាត់ទុកការងារវិស័យសាធារណការ និងដឹកញ្ជូន គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញដល់កំណើន ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតី បិទ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន” នាថ្ងៃទី២៣ មករានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់មន្រ្ដីរាជការនៃក្រសួងសាធារណការ និងដឹកញ្ជូនដែលបានខិតខំបំពេញការងារទទួលបានសមិទ្ធផលជាច្រើនក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះស្របតាមចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចាប់តាំងពីដើមអាណ្តិទី៧ ក្រសួងសាធារណការ សម្រេចបានសមិទ្ធផលជាច្រើន ក្នុងនោះទី១.បានលើកកម្ពស់សេវាដឹកញ្ជួនតាមរយៈការអភិវឌ្ឍ និងលើកកម្ពស់បច្ចេកវិទ្យាឌីជីថលប្រកបដោយតម្លាភាព និងទំនុកចិត្ត។ ទី២.ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ឡូជីស្ទិក ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងព្រលានយន្តហោះ បានសម្ពោធដាក់ឱ្យប្រើប្រាស់រួចរាល់ជាបន្តបន្ទាប់ ៕

