**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

ឯកឧត្ដម ពេជ សោភ័ន៖ មនុស្សគ្រប់រូបត្រូវហ៊ានប្រឈមចំពោះការផ្លាស់ប្តូរចំនួន ៤ ជាប្រចាំដើម្បីការអភិវឌ្ឍខ្លួន

ភ្នំពេញ៖ ឯកឧត្ដម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានលើកឡើងថា «មនុស្សគ្រប់រូបត្រូវហ៊ានប្រឈមចំពោះការផ្លាស់ប្តូរចំនួន ៤ ជាប្រចាំដើម្បីការអភិវឌ្ឍខ្លួន និងវឌ្ឍនភាពការងារគឺ៖ ផ្លាស់ប្តូរការគិត, ផ្លាស់ប្តូរផ្នត់គំនិត, ផ្លាស់ប្តូរចរិតឬសីលធម៌, និងផ្លាស់ប្តូរទម្លាប់»។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចាប់ផ្តើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នេះ ដែលរៀបចំរួមគ្នានៅសាលាខេត្តកំពង់ធំ ឯកឧត្ដម ពេជ សោភ័ន បានលើកឡើងថា អស់រយៈពេលជាង១សប្តាហ៍កន្លងមកនេះ យុទ្ធនាការគាំទ្រសាលារៀនគោលដៅរបស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា(គ.វ.អ.) បានរៀបចំសកម្មភាពផ្សព្វផ្សាយជាសាធារណៈនៅតាមបណ្តាខេត្តគោលដៅ ដោយមានអ្នកចូលរួមទទួលព័ត៌មាន និងពង្រីកការយល់ដឹងប្រមាណ ១៥០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្ដម ពេជ សោភ័ន បានគូសបញ្ជាក់ពីគោលបំណងនៃយុទ្ធនាការដូច្នេះថា ៖ «ជាការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីការដាក់ចេញនូវរបៀបវារៈនៃការកែទម្រង់វិស័យអប់រំដ៏ប្រាកដនិយម និងស៊ីជម្រៅតាមរយៈការជ្រើសរើសយក និងឱកាសជាអាទិភាពបំផុតចំពោះសាលារៀនដែលស្ម័គ្រចិត្ត និងមាន
ឆន្ទៈអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ។កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមក ក្រុមការងារចំពោះកិច្ចបានពិនិត្យជ្រើសរើសសាលាបឋមសិក្សាគោលដៅបន្ថែមចំនួន១១៩ ដើម្បីដាក់ឲ្យអនុវត្តវិធានការគន្លឹះក្នុងការលើកកម្ពស់វិស័យអប់រំ។ ក្នុងនោះខេត្តកំពង់ធំរើសបាន៧សាលា (សាលាតាំងក្រសាំង, សាលាស្វាយកាល់, សាលាកកោះ, សាលាជីមាឃ, សាលាត្រពាំងអារក្ស, សាលាតារាម និងសាលាក្អិន) និងខេត្តព្រះវិហារជ្រើសរើសបានចំនួន ២ សាលា (សាលាបឋមសិក្សា ត្បែងមានជ័យ និងសាលាព្រះឃ្លាំង)។ ដូចនេះ ការចាប់ផ្តើមយុទ្ធនាការនាថ្ងៃនេះគឺជាការចេញដំណើរជាផ្លូវការក្នុងការអនុវត្តវិធានការគន្លឹះជាក់ស្តែងនៅតាមសាលាទាំងអស់ដោយផ្តោតលើ៖ អភិបាលកិច្ចសាលារៀន, ការពង្រឹងចំណេះដឹង វិន័យ សីលធម៌ ការបង្រៀនបន្ថែម២ម៉ោង, ការយកចិត្តទុកដាក់សុខភាពសិស្ស និងការជំរុញការចូលរួមរបស់សហគមន៍”។

លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ខេត្តកំពង់ធំបាននឹងកំពុងយកចិត្តទុកដាក់ជំរុញការលើកកម្ពស់កិច្ចការអប់រំនៅគ្រប់កម្រិតសិក្សា ដែលបានធ្វើឱ្យគុណភាពអប់រំកាន់តែប្រសើរឡើងជាលំដាប់។ ទន្ទឹមនេះ រដ្ឋបាលខេត្តបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្សដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ជាពិសេសការគាំទ្រពេញទំហឹងចំពោះការអនុវត្តវិធានការគន្លឹះចំពោះសាលាគោលដៅទាំង៧ ក្នុងខេត្ត។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងជំរុញការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងគុណភាពសាលារដ្ឋ ជាពិសេសផ្តោតលើការកែប្រែឥរិយាបថ វិន័យ សីលធម៌ និងចរិយាធម៌ របស់សិស្សនៅកម្រិតបឋមសិក្សា ដែលជាមូលដ្ឋានគ្រឹះចាំបាច់បំផុតក្នុងការកសាងមូលធនមនុស្សល្អ និងផ្សារភ្ជាប់ទៅការសិក្សានៅកម្រិតខ្ពស់បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង