**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

អគ្គនាយកអន្តោប្រវេសន៍៖ សកម្មភាពជួញដូរគ្រឿងញៀន និងការនាំស្ត្រីខ្មែរទៅក្រៅប្រទេសខុសច្បាប់ កន្លងទៅយើងបានទប់ស្កាត់ និងបង្ក្រាបបានជាច្រើនករណី នៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញជាអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ សាលអាគារS ។

ឯកឧត្តម សុខ វាសនា មានប្រសាសន៍ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល” ដែលទិសដៅស្នូលនេះ នឹងបង្កើតបានកាលានុវត្តភាពថ្មីសម្រាប់ធានាកំណើនសេដ្ឋកិច្ចសង្គម ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងការឈានទៅសម្រេចបាន “ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមាន ចំណូលខ្ពស់” ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរស់រវើក ស្វាហាប់ និងពោរពេញដោយថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូចយើងបានឃើញស្រាប់ ទោះបីជាស្ថានភាពក្នុងតំបន់មួយចំនួន និង សភាពការណ៍ពិភពលោកហាក់ពុំទាន់មានភាពល្អប្រសើរយ៉ាងណាក្តី ក៏ព្រះរាជាណាចក្រកម្ពុជាយើង បន្តរក្សាបានលំនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិប្រកបដោយចិរភាពក្រោមម្លប់នៃសន្តិភាព។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា ក៏បានពាំនាំនូវប្រសាសន៍ចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ថា “យើងពុំគួរបន្តលើកឡើងជាបញ្ហាប្រឈមដដែលៗ ពីមួយឆ្នាំទៅមួយឆ្នាំ តទៅទៀតនោះទេ ត្រូវរួមគ្នារិះរកវិធី និងយន្តការដោះស្រាយឱ្យអស់ពីលទ្ធភាព។

ឯកឧត្តម អគ្គនាយក ក៏បានលើកយកឧទាហរណ៍ខ្លះ ដែលជាបញ្ហាប្រឈមពាក់ព័ន្ធសមត្ថកិច្ចរបស់យើងមកបញ្ជាក់ជូនដូចជា៖ បញ្ហាកង្វះមន្ត្រីជំនាញ យើងអាចពិចារណារៀបចំនិងផ្តល់នូវការបណ្តុះបណ្តាល បញ្ហាទីតាំងដាច់ស្រយាលមានជនបរទេសស្នាក់នៅ ដែលមានការលំបាកក្នុងការចុះត្រួតពិនិត្យ ដែលយើងអាចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទៅឱ្យដល់ និងត្រួតពិនិត្យឱ្យបានម៉ត់ចត់ និងបញ្ហាអាជ្ញាធរមូលដ្ឋាននៅស្ទាក់ស្ទើរក្នុងការផ្តល់លិខិត/ឯកសារបញ្ជាក់នានា តាមច្បាប់កំណត់ជូនជនបរទេសអន្តោប្រវេសន្តស្របច្បាប់ ដែលយើងអាចធ្វើបានតាមរយៈការបន្តចុះផ្សព្វផ្សាយពន្យល់ណែនាំជូនអាជ្ញាធរមានសមត្ថកិច្ចឱ្យបានយល់ជ្រួតជ្រាបជាដើម ដែលបញ្ហាប្រឈមខាងលើនេះ ត្រូវបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ រហូតមកដល់បច្ចុប្បន្ន។ ចំណុចខ្វះខាតទាំងនេះ ជាកត្តាខាងក្នុង រួមផ្សំមួយផ្នែកនៃការបន្តលួចជ្រៀតចូល និងសម្ងំស្នាក់នៅដោយខុសច្បាប់ដោយជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងបន្តកើតមាន។

ជាមួយគ្នានេះ ឯកឧត្តម សុខ វាសនា បានពិនិត្យឃើញថា សកម្មភាពជួញដូរគ្រឿងញៀន និងការនាំស្ត្រីខ្មែរទៅក្រៅប្រទេសខុសច្បាប់ ដោយពេលកន្លងទៅយើងបានទប់ស្កាត់ និង បង្ក្រាបបានជាច្រើនករណីនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ហើយដែលករណីនេះក៏អាចកើតមានតាមបណ្តាច្រករបៀង និងដោយមធ្យោយផ្សេងៗទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង