**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

រដ្ឋមន្រ្តី ឈាង រ៉ា លើកយកប្រធានបទ៖ ការបង្កើនសមិទ្ធិផលការងារ (performance) របស់បុគ្គល ក្រុមការងារក្នុងវិស័យសុខាភិបាល

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤.១៥៣នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាលជាមួយសិក្ខាកាមនិងបានផ្តល់ជាការណែនាំសម្រាប់ការងារជ្រើសរើសមន្រ្តីបម្រើការងារតាមអង្គភាពក្នុងវិស័យសុខាភិបាល ឱ្យធ្វើការជ្រើសរើសដោយភាពត្រឹមត្រូវជានិច្ចជាកាល។

ជាកិច្ចបន្តឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានធ្វើបទបាឋកថាលើប្រធានបទ ការបង្កើនសមិទ្ធិផលការងារ (performance) របស់បុគ្គល/ក្រុមការងារក្នុងវិស័យសុខាភិបាល ដោយសង្កត់ធ្ងន់ថា ដើម្បីបង្កើនប្រសិទ្ធិភាពការងារក្នុងវិស័យសុខាភិបាល បុគ្គលិកសុខាភិបាលគ្រប់រូបត្រូវធ្វើការឱ្យចេញជាសមិទ្ធិផល ហើយសមិទ្ធផលទាំងនេះនឹងត្រូវកើតឡើងជាបន្តរបន្ទាប់ មិនមែនគ្រាន់តែកើតឡើងដោយចៃដន្យ ឬម្តងម្កាលនោះទេ។ បន្ថែមពីលើនេះ អ្នកដឹកនាំក្នុងវិស័យសុខាភិបាល ក៏ត្រូវរៀបចំក្រុមការងារឱ្យមានប្រសិទ្ធិភាព សម្រាប់បំពេញការងារតាមអង្គភាពផងដែរ។

ដើម្បីដឹកនាំក្រុមការងារអោយមានប្រសិទ្ធិភាព អ្នកដឹកនាំត្រូវ៖ (១).ចេះប្រែក្លាយការងារពីអតីតកាល អោយក្លាយជាកម្លាំងវិជ្ជមាន និងបន្តរខិតខំកែរលំអរការងារកន្លងមក អោយកាន់តែប្រសើរឡើង, (២).ត្រូវផ្តល់ក្តីសង្ឍឹមដល់សមាជិកក្រុមការងារ និង យកចិត្តទុកដាក់ស្តាប់ ផ្តល់ការគិតគូរនិងជួយដល់បុគ្គលិកដោយក្តីសុច្ចរិត, (៣).មានភាពបត់បែនក្នុងការងារដើម្បីធ្វើអោយក្រុមការងារឬអង្គភាពមានភាពរស់រវើក ឬ ភាពទាក់ទាញអោយមានការចូលរួមកាន់តែច្រើនពីបុគ្គលិកនិងភាគីពាក់ពន្ធ័, (៤).បង្កើតបរិស្ថានការងារដែលរីកចំរើននិងមាននិរន្តរភាពតាមរយៈការជួយគ្នាទៅវិញទៅមក និង(៥).ត្រូវជំរុញអោយមានការរក្សាអោយបាននូវមនសិការវិជ្ជាជីវៈសុខាភិបាលនិងជំរុញអោយក្រុមការងារសម្រេចបានសមិទ្ធផលសម្រាប់វិស័យសុខាភិបាលទាំងមូល។

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ នៅក្នុងសប្តាហ៍នេះក៍មានបទបង្ហាញពីការធ្វើ PDIA សម្រាប់ទាក់ទាញការមកប្រើប្រាស់សេវានៅមន្ទីរពេទ្យបង្អែកស្រុកមេសាង នៃរដ្ឋបាលខេត្តព្រៃវែង ៕

អត្ថបទដែលជាប់ទាក់ទង