**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ

ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ផ្ដល់អនុសាសន៍ ១០ចំណុច ដល់មន្រ្តីពន្ធនាគារ ឲ្យបន្តយកចិត្តទុកដាក់អនុវត្ក

ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពង់ចាម ដែលមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅពន្ធនាគារខេត្តកំចាម។

ឯកឧត្តម អគ្គនាយកបានបានធ្វើការសំណេះសំណាល និងមានប្រសាសន៍ណែនាំទៅកាន់ជនជាប់ឃុំដែលជាក្មេងទំនើងឲ្យមានការកែប្រែធ្វើជា ក្មេងល្អ កូនល្អ សិស្សល្អ ជាពិសេសជាពលរដ្ឋល្អនៅក្នុងសង្គមបន្ទាប់ចេញពីពន្ធនាគារវិញ។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមអគ្គនាយក បានលើកសរសើរប្រធានពន្ធនាគារខេត្តកំពង់ចាមអំពីការកសាងហេដ្ឋារចនាសម្ព័នមានការរីកចម្រើនច្រើនគួរឲ្យគត់សំគាល់ និងផ្តាំផ្ញើរនូវអនុសាសន៍មួយចំនួនដល់មន្រ្តីត្រូវបន្តយកចិត្តទុកដាក់នូវការងារដូចខាងក្រោម៖

– ពង្រឹងក្រមសីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារ ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ

– ត្រូវមានភាពរហ័សរហួនចាត់ចែង អនុវត្ត ឆ្លើយតបការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

– បង្កើតប្រព័ន្ធតាមដានការងារតាមជំនាញ ការរក្សាតម្កល់ទុកឯកសារ និងព័ត៌មានសំខាន់ៗ

– ពង្រឹងរក្សាការសម្ងាត់ ពិសេស ព័ត៌មានផ្ទៃក្នុងពាក់ព័ន្ធដល់សន្តិសុខពន្ធនាគារ និងសន្តិសុខជាតិ

– អង្កេតតាមដានមុខសញ្ញាពិសេស ពង្រឹងការងារស៊ើបការណ៍អប់រំ និងក្តាប់ព័ត៌មានឲ្យបានស៊ីជម្រៅ

– ត្រូវមានវិធានការម៉ឺងម៉ាត់ រឹតបន្តឹងពង្រឹងប្រសិទ្ធភាពឆែកឆេររកវត្ថុហាមឃាត់ ជាពិសេសទូរស័ព្ទ និងគ្រឿងញៀន

– ខិតខំស្វែងរកដៃគូ (វិស័យឯកជនខ្នាតតូច ឬមធ្យម) អភិវឌ្ឍការងារសិប្បកម្ម និងកសិកម្មពន្ធនាគារ

– កសាងសមត្ថភាពគ្រូបង្គោលដឹកនាំអនុវត្ត និងបង្កើតគណៈគ្រប់គ្រងការបណ្តុះបណ្តាលវិជ្ជាជីវៈ

– អាកាសធាតុត្រជាក់ ត្រូវមានការប្រុងប្រយ័ត្នបញ្ហាសុខភាព ពិសេស ជំងឺផ្តាសាយដល់ជនជាប់ឃុំ

– បន្តយកចិត្តទុកដាក់ស្ត្រីមានផ្ទៃពោះ កូនតាមម្តាយ រួមទាំងបញ្ហាសុខភាពស្ត្រី និងសម្ភារៈអនាម័យ ៕

អត្ថបទដែលជាប់ទាក់ទង