សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅតួកគី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសតួកគី ។
ការផ្តើមដំណើរទស្សនកិច្ចនាថ្ងៃនេះ សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទស្សនាវិមានរំលឹកអនុស្សាវរីយ៍អានីតកាបៀរ, អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានាធិបតីទី១ នៃប្រទេសតួកគី លោក Mustafa Kemal Atatuk, អញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស និងអញ្ជើញទស្សនាសារមន្ទីរសង្រ្គាម ក្នុងរដ្ឋធានីអង់ការ៉ា ៕

