**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃកម្មវិធីផ្លាស់ប្តូរទំនាក់ទំនងយុវជនអាស៊ីបូព៌ា និងជប៉ុន

ភ្នំពេញ៖ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូយុវជនជប៉ុន នៃកម្មវិធីផ្លាស់ប្តូរទំនាក់ទំនងយុវជនអាស៊ីបូព៌ា និងជប៉ុន (JENESYS) ដឹកនាំដោយលោក TANAKA Mikio តំណាងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «ការផ្លាស់ប្តូរភាសា និងវប្បធម៌ជប៉ុន» ។

កិច្ចពិភាក្សានេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានយុវជន ថ្នាក់ដឹកនាំនាយកដ្ឋាន និងបុគ្គលិកអប់រំនៃក្រសួងអប់រំ យុវជន កីឡាជាច្រើនរូបផងដែរ។

កម្មវិធីផ្លាស់ប្តូរទំនាក់ទំនងយុវជនអាស៊ីបូព៌ា និងជប៉ុន ឬជាភាសាអង់គ្លេស Japan-East Asia Network of Exchange for Students and Youths (JENESYS) គឺជាកម្មវិធីដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលជប៉ុន ដែលបានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ២០០៧ ដើម្បីជួយលើកកម្ពស់ចំណងសាមគ្គីភាព ការយោគយល់គ្នារវាងប្រទេសជប៉ុន ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ មកដល់បច្ចុប្បន្ន មានយុវជនប្រមាណ ១១០០០នាក់ មកពីប្រទេសជប៉ុន និងប្រទេសមាជិកអាស៊ាន បានចូលរួមក្នុងកម្មវិធី JENESYS នេះ។ ការបង្កើតកម្មវិធី JENESYS នេះឡើង គឺមានគោលបំណងសំខាន់ៗដូចជា៖ បង្កើតទំនាក់ទំនងមិត្តភាពរវាងយុវជននៃប្រទេសជប៉ុន និងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកិច្ចសហប្រតិបត្តិការនាពេលអនាគត ព្រមទាំងជំរុញលើកទឹកចិត្តយុវជនមកពីប្រទេសនានាតាមរយៈកម្មវិធីផ្លាស់ប្តូរយុវជននេះឱ្យមានការយល់ដឹងអំពីសេដ្ឋកិច្ច សង្គម ប្រវត្តិសាស្រ្ត វប្បធម៌ចម្រុះ នយោបាយ និងទំនាក់ទំនងការទូតជាមួយប្រទេសជប៉ុន ជាដើម។

ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ក្រោមការសម្របសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតជប៉ុនប្រចាំកម្ពុជា បានសហការជ្រើសរើស និងបញ្ចូនប្រតិភូយុវជនកម្ពុជា ឱ្យចូលរួមកម្មវិធីផ្លាស់ប្តូរទំនាក់ទំនងយុវជនអាស៊ីបូព៌ា និងជប៉ុន (JENESYS) ទៅតាមប្រធានបទ និងវិស័យផ្សេងៗគ្នាដូចជា៖ សង្គម វប្បធម៌ កីឡា បរិស្ថាន ទេសចរណ៌ គ្រោះមហន្តរាយ ចំណេះដឹងឌីជីថល នយោបាយ និងទំនាក់ទំនងការទូតរវាងអាស៊ាន-ជប៉ុន។ កម្មវិធីទស្សនកិច្ចឆ្នាំ២០២៤នេះ រៀបចំធ្វើនៅរាជធានីភ្នំពេញ រយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ដែលក្នុងនោះមានសកម្មភាពជាច្រើនដូចជា៖ ការផ្លាស់ប្តូរវប្បធម៌រវាងយុវជនកម្ពុជា និងយុវជនជប៉ុន កិច្ចពិភាក្សារវាងយុវជនកម្ពុជា និងយុវជនជប៉ុន ការស្នាក់នៅរបស់យុវជនជប៉ុនជាមួយឪពុកម្តាយធម៌នៅកម្ពុជា និងការធ្វើទស្សនកិច្ចតាមតំបន់វប្បធម៌ប្រវត្តិសាស្ត្រមួយចំនួនផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងបានថ្លែងអំណរគុណ ចំពោះដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូយុវជនជប៉ុន នៃកម្មវិធីផ្លាស់ប្តូរទំនាក់ទំនងយុវជនអាស៊ីបូព៌ា និងជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីស្វែងយល់អំពីវិស័យអប់រំ យុវជន និងកីឡា ស្វែងយល់អំពីវប្បធម៌ និងទំនៀមទម្លាប់រស់នៅរបស់ប្រជាជនកម្ពុជា ព្រមទាំងការបង្កើតទំនាក់ទំនងដ៏យូរអង្វែង និងបង្កើតទំនាក់ទំនងឱ្យរឹតតែមានភាពជិតស្និទ្ធរវាងយុវជនកម្ពុជា យុវជនអាស៊ីបូព៌ា និងយុវជនជប៉ុន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនគណៈប្រតិភូអំពីការងារសំខាន់មួយចំនួនដែលពាក់ព័ន្ធវិស័យអប់រំ យុវជន និងកីឡានៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសអំពីវឌ្ឍនភាពសំខាន់ៗ នៃការអនុវត្តកម្មវិធីកំណែទម្រង់តាមដំណាក់កាលនីមួយៗរបស់ក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីឆ្នាំ២០១៣ មកទល់បច្ចុប្បន្ន។

ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃកម្មវិធី JENESYS ជាពិសេស ក្រោមចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជានិងជប៉ុន ដែលបានប្រព្រឹត្តទៅយ៉ាងល្អជាច្រើនឆ្នាំមកហើយនោះ បានបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការជាច្រើនលើការផ្លាស់ប្តូរកម្មវិធីយុវជនរវាងប្រទេសកម្ពុជានិងជប៉ុន តាមរយៈកម្មវិធីសំខាន់ៗមានដូចជា៖ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) កម្មវិធីអ្នកដឹកនាំយុវជនអាស៊ាន (Asian Youth Leaders) កិច្ចប្រជុំកុមារអាស៊ីប៉ាស៊ីហ្វិក (APCC)។ល។ ដែលកម្មវិធីទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេរភាគីរវាងយុវជនកម្ពុជា និងជប៉ុន៕ 

អត្ថបទដែលជាប់ទាក់ទង