សម្តេចធិបតី៖ សព្វថ្ងៃពិភពលោក ប្រឈមនឹងបញ្ហាពុំធ្លាប់មាន ជាមួយនឹងការកើនឡើង ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដល់ចំណុចខ្ពស់ពុំធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សព្វថ្ងៃនេះពិភពលោករបស់យើង ប្រឈមនឹងបញ្ហាដែលពុំធ្លាប់មានពីមុនមកជាមួយ នឹងការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយដល់ចំណុចខ្ពស់ពុំធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ។
ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការអូសបន្លាយ និង ការរីកសាយភាយនៃសង្គ្រាមតាមតំបន់នានា ជាមួយនឹងការចូលរួមក្នុងសង្គ្រាម ដោយតួអង្គដែលពុំមែនជាភាគីផ្ទាល់នៃជម្លោះ បានធ្វើ ឱ្យយើងបាត់បង់ក្ដីសង្ឃឹមសម្រាប់ការឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់ នាពេលដ៏ខ្លីខាងមុខ និង បានបង្កើនភាពភ័យខ្លាចនៃការឈានដល់សង្គ្រាមកម្រិតសកល ៕

