**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”**ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ**អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំ “ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ” លើកទី២០ អាណត្តិទី១

ភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី២០ អាណត្តិទី១ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

កិច្ចប្រជុំដោយមានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ និងលោក ដែលជាសមាជិក -សមាជិកា នៃក្រុមប្រឹក្សា  អ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ដូចខាងក្រោម៖

របៀបវារៈទី១. សេចក្តីព្រាងសទ្ទានុក្រមស្តីពី “គណនេយ្យនិងសវនកម្មក្នុងក្របខណ្ឌស្តង់ដារបាយការណ៍ទាក់ទងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម” របស់និយ័តករគណនេយ្យនិងសវនកម្មសទ្ទានុក្រមគណនេយ្យនិងសវនកម្ម ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូល ចងក្រង ពន្យល់ និងធ្វើបច្ចុប្បន្នភាព រាល់ពាក្យគន្លឹះពាក់ព័ន្ធនឹងវិស័យគណនេយ្យនិងសវនកម្ម ក្នុងទម្រង់រួមមួយ ដើម្បីផ្តល់ភាពងាយយល់លើការប្រើប្រាស់ពាក្យបច្ចេកទេសចំពោះការអនុវត្តការងារ ការស្រាវជ្រាវ និងការយល់ដឹងទូទៅពាក់ព័ន្ធនឹងវិស័យគណនេយ្យនិងសវនកម្ម។ សទ្ទានុក្រមគណនេយ្យនិងសវនកម្ម ត្រូវបានរៀបចំឡើង តាមរយៈការដកស្រង់នូវពាក្យគន្លឹះសំខាន់ៗ ទៅតាមលំដាប់អក្ខរានុក្រម ព្រមទាំងការពន្យល់ជាភាសាខ្មែរ និងភាសាងអង់គ្លេស ដោយផ្អែកលើច្បាប់ បទប្បញ្ញត្តិ និងឯកសារពាក់ព័ន្ធនានា ជាធរមាន។ ជាមួយគ្នានេះ, សទ្ទានុក្រមសម្រាប់ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាមានចំនួន ៣៩៥ វាក្យសព្ទ  និងសទ្ទានុក្រមសម្រាប់ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម មានចំនួន ១៨៤ វាក្យសព្ទ។

ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងផ្តល់ការអនុម័តជាគោលការណ៍លើសេចក្តីព្រាងសទ្ទានុក្រមនេះ ព្រមទាំងស្នើឱ្យមានការពិនិត្យផ្តល់យោបល់បន្ថែមពីសមាជិក-សមាជិកាដែលជាស្ថាប័នមានភាពពាក់ព័ន្ធ ដើម្បីឱ្យនិយ័តករគណនេ្យនិងសវនកម្មអាចធ្វើការកែសម្រួលបានទាន់ពេលវេលាក្នុងរង្វង់ខែវិច្ឆិកា ឆ្នាំ២០២៤ មុននឹងដាក់ឆ្លងនីតិវិធីបន្ទាប់។

របៀបវារៈទី២. សេចក្តីព្រាងអនុក្រឹត្យស្តីពី “ការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម” របស់និយ័តករគណនេយ្យនិងសវនកម្មសេចក្តីព្រាងអនុក្រឹត្យនេះកំណត់អំពីបទល្មើស និងប្រាក់ពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ព្រមទាំងកំណត់អំពីសមត្ថកិច្ច វិធានការ និងយន្តការនៃការពិន័យនិងការគ្រប់គ្រងពិន័យអន្តរការណ៍ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម។ សេចក្តីព្រាងអនុក្រឹត្យនេះមាន ៧ ជំពូក និង ២៥ មាត្រា ដោយមានវិសាលភាពអនុវត្តចំពោះ ១. សហគ្រាសរងសវនកម្ម និងសហគ្រាសមិនរងសវនកម្ម ឬនីតិបុគ្គលដែលបានចុះបញ្ជីនៅ ក្រសួងពាណិជ្ជកម្ម និង/ឬនៅអគ្គនាយកដ្ឋានពន្ធដារ ដែលជាសហគ្រាសអ្នកជាប់ពន្ធធំ និងសហគ្រាសអ្នកជាប់ពន្ធមធ្យម និងគ្រប់អង្គភាពមិនស្វែងរកប្រាក់ចំណេញដែលបានចុះបញ្ជីនៅក្រសួងស្ថាប័នមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និង ២. គ្រប់គណនេយ្យករ និងសវនករដែលជាសមាជិករបស់វិទ្យាស្ថានគណ-នេយ្យករជំនាញ និងសវនករកម្ពុជា និងទទួលបានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ ឬសវនកម្មពីនិយ័តករគណនេយ្យ និងសវនកម្ម។

ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. ពិនិត្យ ពិគ្រោះយោបល់ និងទទួលយកជាគោលការណ៍លើទិដ្ឋភាពបច្ចេកទេសនៃសេចក្តីព្រាងអនុក្រឹត្យនេះ ព្រមទាំងណែនាំនិយ័តករគណនេយ្យ និងសវនកម្មសម្របសម្រួលស្នើសុំមតិយោបល់បន្ថែមលើទម្រង់ និងទិដ្ឋភាពច្បាប់ពីទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងយុត្តិធម៌ មុននឹងដាក់ឆ្លងនីតិវិធីបន្ទាប់។

របៀបវារៈទី៣. សេចក្តីព្រាងប្រកាសស្តីពី “កាតព្វកិច្ចដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងដាក់ របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ” របស់និយ័តករគណនេយ្យនិងសវនកម្មសេចក្តីព្រាងប្រកាសនេះកំណត់អំពីកាតព្វកិច្ចដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងលក្ខខណ្ឌសវនកម្មឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ព្រមទាំងកាតព្វកិច្ចពាក់ព័ន្ធនានាសម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដើម្បីពង្រឹងអនុលោមភាព ប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព និងស័ក្តិសិទ្ធភាព។ សេចក្តីព្រាងប្រកាសនេះមាន ៨ ជំពូក និង ២៦ ប្រការ ដោយមានវិសាលភាពអនុវត្តចំពោះសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញនៅក្នុងព្រះរាជាណាចក្រកម្ពុជា វៀរលែងសហគ្រាសជាអ្នកជាប់ពន្ធតូច។

ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. ពិនិត្យ និងផ្តល់ការអនុម័តជាគោលការណ៍ ជាមួយនឹងលក្ខខណ្ឌតម្រូវឱ្យមានកិច្ចពិគ្រោះយោបល់បន្ថែមពាក់ព័ន្ធនឹងទំហំផលរបរ នៅក្នុងក្របខណ្ឌយន្តការក្រុមការងាររដ្ឋាភិបាលនិងវិស័យឯកជនផ្នែកគណនេយ្យនិងសវនកម្ម ព្រមទាំងកំណត់ជាកម្មវត្ថុនៃការកែសម្រួលបន្ថែម នៅពេលអនុក្រឹត្យទទួលបានការអនុម័ត។

របៀបវារៈទី៤.សេចក្តីព្រាង “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា ឆ្នាំ២០២៥-២០៣៥” របស់និយ័តករគណនេយ្យនិងសវនកម្មសេចក្តីព្រាង “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្ម រយៈពេល ១០ ឆ្នាំ (២០២៥-២០៣៥)” មានចក្ខុវិស័យក្នុងការប្រែក្លាយកាតព្វកិច្ចគណនេយ្យ និងសវនកម្មទៅជា “វប្បធម៌គណនេយ្យនិងសវនកម្ម” ប្រកបដោយនិរន្តភាព និងមានគោលបំណងធានាប្រសិទ្ធភាព និងសក្តិសិទ្ធិភាពនៃការអភិវឌ្ឍ និងគ្រប់គ្រងវិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា។ សេចក្តីព្រាងយុទ្ធសាស្រ្តនេះបានកំណត់គោលដៅយុទ្ធសាស្រ្តជាក់លាក់ សម្រាប់រយៈពេល ១០ ឆ្នាំ ខាងមុខគឺ “ប្រព័ន្ធគណនេយ្យ និងសវនកម្មជាតិដែលរឹងមាំនិងអាចជឿទុកចិត្តបាន” ដែលស្តែងឡើងតាមរយៈសសរស្តម្ភចំនួន ៦ និងសកម្មភាពការងារជាយុទ្ធសាស្រ្តជា ៣ ដំណាក់កាល រួមមាន រយៈពេលខ្លី (២០២៥-២០២៧), រយៈពេលមធ្យម (២០២៨-២០៣០) និងរយៈពេលវែង (២០៣១-២០៣៥) សម្រាប់សសរស្តម្ភនីមួយៗ។

ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានស្នើឱ្យមានការបន្តកែសម្រួលសេចក្តីព្រាងយុទ្ធសាស្ត្រនេះ ស្របតាមមតិយោបល់របស់អង្គប្រជុំបានសម្រេច និងដាក់ឆ្លងការពិនិត្យសម្រេចពីក្រុមកាងារបច្ចេក-ទេស អ.ស.ហ. រួមជាមួយនឹងការរាយការណ៍គោរពជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. ។

របៀបវារៈទី៥. សេចក្តីព្រាងអនុក្រឹត្យស្តីពី “ការធានារ៉ាប់រងខ្នាតតូច” របស់និយ័តករធានារ៉ាប់រងកម្ពុជាសេចក្តីព្រាងអនុក្រឹត្យស្តីពី “ការធានារ៉ាប់រងខ្នាតតូច” កំណត់អំពីវិធាន នីតិវិធី និងនិយាម សម្រាប់ការគ្រប់គ្រងនិងការត្រួតពិនិត្យសកម្មភាពអាជីវកម្មធានារ៉ាប់រងខ្នាតតូច ដើម្បីធានាអភិបាលកិច្ចល្អ ប្រសិទ្ធភាព ការប្រកួតប្រជែងដោយស្មើភាពនិងស្មោះត្រង់ និងការការពារផលប្រយោជន៍និងការបង្កើនទំនុកចិត្តដល់សាធារណជន ក្នុងវិស័យធានារ៉ាប់រងខ្នាតតូច ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការធានារ៉ាប់រង។ សេចក្តីព្រាងអនុក្រឹត្យនេះមាន ១២ ជំពូក និង ៦៣ មាត្រា ដោយមានវិសាលភាពអនុវត្តចំពោះគ្រប់សកម្មភាពអាជីវកម្មធានារ៉ាប់រងខ្នាតតូចទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. ពិនិត្យ និងផ្តល់ការអនុម័តជាគោលការណ៍នៅលើសេចក្តីព្រាងអនុក្រឹត្យនេះ ព្រមទាំងណែនាំនិយ័តករធានារ៉ាប់រងកម្ពុជា ធ្វើការសម្អាត និងពិនិត្យបន្ថែមលើទម្រង់ ដើម្បីធានាសង្គតិភាពនឹងទម្រង់លិខិតបទដ្ឋានដែលរដ្ឋាភិបាលសម្រេចចុងក្រោយ មុននឹងដាក់ឆ្លងនីតិវិធីបន្ទាប់។

របៀបវារៈទី៦. សេចក្តីព្រាង  “សេចក្តីសម្រេចស្តីពីនីតិវិធី និងយន្តការនៃការដោះស្រាយវិវាទឬ បណ្ដឹង” របស់និយ័តករសន្តិសុខសង្គមសេចក្តីព្រាងសេចក្តីសម្រេចនេះកំណត់អំពីនីតិវិធី និងយន្តការនៃការដោះស្រាយវិវាទ ឬបណ្តឹងក្នុងប្រព័ន្ធសន្តិសុខសង្គម ក្នុងក្របខណ្ឌនៃនិយ័តករសន្តិសុខសង្គម ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ភាគីវិវាទប្រកបដោយប្រសិទ្ធភាព តម្លាភាព សុចរិតភាព និងយុត្តិធម៌។ សេចក្តីសម្រេចនេះមាន ៦ ជំពូក និង ៣០ ប្រការ  ដោយមានវិសាលភាពអនុវត្តចំពោះរាល់វិវាទ ឬបណ្តឹងនៅក្នុងប្រព័ន្ធសន្តិសុខសង្គមនៅព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លងកាត់នីតិវិធីដោះស្រាយ នៅកម្រិតប្រតិបត្តិករ សន្តិសុខសង្គម និងមិនទទួលបានលទ្ធផលសះជា៕

អត្ថបទដែលជាប់ទាក់ទង