**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម

មន្រ្តីសង្ឃសាលាអនុគណក្រុងបាត់ដំបង នាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុនផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជាលើកទី២

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់តំណាង ឯកឧត្តម ងី សែត អនុប្រធានគណៈកម្មាធិការសាខា និងសហការីបានអញ្ជើញ ទទួលអំណោយមនុស្សធម៌ រួមមាន បច្ឆ័យ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់(សង្ឃហទាន) ជាលើកទី២ ពីមន្រ្តីសង្ឃសាលាអនុគណក្រុងបាត់ដំបង ដឹកនាំដោយ ព្រះគ្រូពុទ្ធរស្មី យឿម រដ្ឋសភា ព្រះអនុគណក្រុងបាត់ដំបង និងសហការី ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះគ្រូចៅអធិការ តំណាងតាមបណ្តាលវត្ត ទាំង២៨នៃគណមហានិកាយ ក្នុងក្រុងបាត់ដំបង ឯកឧត្តម លោក លោកស្រី អនុប្រធាន គណ:កម្មាធិការសាខានិងក្រុមប្រតិបត្តិសាខា សរុប១៤អង្គ/នាក់។នៅបរិវេនវត្តកណ្តាល ក្រុងបាត់ដំបង។

បន្ទាប់ពីបានបូជាសក្ការៈថ្វាយចំពោះព្រះរតនត្រ័យចប់សព្វគ្រប់ហើយ ព្រះសិរីសត្ថា ព្រះពុទ្ធរស្មី យឿម រដ្ឋសភា ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូអនុគណក្រុងបាត់ដំបង បានមានថេរដិកាស្វាគមន៍ ចម្រើនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាខាកាកបាទក្រហមកម្ពុជា ដែលមានឯកឧត្តម សុខ លូ ជាប្រធានៈគណកម្មាធិការសាខា បានអនុញ្ញាតឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទ បានចូលរួមចំណែកធ្វើសង្គហទានរួមគ្នា ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេបំផុតនៅក្នុងខេត្តបាត់ដំបង ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ ដែលត្រូវការឲ្យជួយជាចាំបាច់។

មានប្រសាសន៍ក្នុងឱកាសនោះផងដែរ ក្នុងនាម ឯកឧត្ដម សុខ លូ ប្រធានគណៈកម្មាធិការសាខាឯកឧត្តម ងី សែត បានថ្លែងអំណរព្រះគុណដ៏ថ្លៃថ្លា ចំពោះទឹកព្រះទ័យយកចិត្តទុកដាក់ខ្ពស់របស់ ព្រះមន្ត្រីសង្ឃព្រះគ្រូចៅ អធិការវត្តក្នុងក្រុងបាត់ដំបង ដែលបានឧបត្ថម្ភអំណោយជាសម្ភារៈ និងថវិកា ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ក្រោមប្រធានបទ ៖«រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ជាមួយគ្នានេះឯកឧត្តមងី សែត បានថ្លែងអំណរព្រះគុណ និងអរគុណ ចំពោះទឹកព្រះទ័យ និងទឹកចិត្តជ្រះថ្លារបស់ព្រះមន្រ្តីសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង២៨ គណៈមហានិកាយនៃសាលាអនុគណក្រុងបាត់ដំបង ដែលតែងតែបានចែករំលែកនូវទេយ្យទាន ទាំងអស់នេះ មកជូនសាខាកាកបាទក្រហមកម្ពុជាខេត្តជារៀងរាល់ឆ្នាំនេះជា លើកទី២ ក្នុងឆ្នាំ២០២៤នេះដើម្បីឱ្យសាខាអាចចុះបំពេញប្រតិបត្តិការងារមនុស្សធម៌បានជាបន្តបន្ទាប់ទៀត។

ឯកឧត្ដម បានបញ្ចាក់ផងដែរថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឲ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែកក្នុងវិស័យមនុស្សធម៌យ៉ាងល្អប្រសើរ រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា រយៈពេល១០ខែឆ្នាំ២០២៤នេះសាខាខេត្តបាត់ដំបង អនុសាខាក្រុងស្រុក បានផ្តល់អំណោយមនុស្សធម៌ជូនដល់ ជនរងគ្រោះ និងជនងាយរងគ្រោះផ្សេងៗ បានចំនួន១៣៥លើកស្មើនឹង១,២១៦គ្រួសារ ក្នុងក្រុង ស្រុកទាំង១៤នៃខេត្តបាត់ដំបង។

អំណោយដែលសាខាទទួលបាននាពេលនេះរួមមានដែលបានឧបត្ថម្ភ៖ បច្ច័យ១,៨០០,០០០ រៀល,អង្ករ១,៣១០ គ.ក,មី៤៧ កេស,ទឹកត្រី,៣៩ យួរ,ទឹកស៊ីអ៊ីវ៣៧ យួរនិងគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់សរុប ១១មុខផ្សេងទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង