**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ

ប៉ូឡូញ ពន្យល់អំពីមូលហេតុ ដែលបដិសេធមិនផ្តល់យន្តហោះចម្បាំងចាស់ៗដល់អ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសប៉ូឡូញ លោក Pawel Wronski បានឲ្យដឹងថា ប្រទេសប៉ូឡូញ នឹងមិនប្រគល់យន្តហោះចម្បាំង MiG-29 សម័យសូវៀត ដែលនៅសេសសល់របស់ខ្លួន ទៅឱ្យអ៊ុយក្រែនទេ មុនពេលទទួលបានយន្តហោះថ្មី ដើម្បីជំនួសពួកគេ។

ការថ្លែងការណ៍បែបនេះធ្វើឡើងនៅក្នុងពេលដែលលោកកំពុងផ្តល់បទសំភាសជាមួយនឹងទីភ្នាក់ងារសារព័ត៌មាន Ukrinform កាលពីថ្ងៃព្រហស្បតិ៍ ហើយមន្ត្រីកំពូលរូបនេះបានអះអាងថា ប្រទេសប៉ូឡូញខ្លួនឯងបាននឹងកំពុងប្រឈមមុខនឹង ការគំរាមកំហែងជាក់លាក់ ហើយត្រូវការកសាងកងកម្លាំងយន្តហោះ MiG-29 របស់ខ្លួនបន្ថែមទៀតសម្រាប់ការការពារ។

លោកអ្នកនាំពាក្យបានថ្លែងទៀតថា៖ចុះប្រសិនបើមានអ្វីមួយវាយប្រហារសំដៅទៅប្រទេសប៉ូឡូញ យើងដាច់ខាតត្រូវតែមានមធ្យោបាយដើម្បីស្ទាក់ចាប់វា។ បច្ចុប្បន្ន ប៉ូឡូញ មានយន្តហោះចម្បាំង F-16 ចំនួន ៤៨គ្រឿង ហើយបានបញ្ជាទិញយន្តហោះចម្បាំង F-35 ចំនួន ៣២គ្រឿងបន្ថែមទៀត។ សម្រាប់ពេលនេះ ប្រទេសប៉ូឡូញមានតែយន្តហោះ F-16 ប៉ុន្មានគ្រឿងប៉ុណ្ណោះ ដែលមិនគ្រប់គ្រាន់ដើម្បីធានាបាននូវការគ្រប់គ្រងអាកាសទាំងស្រុងនោះឡើយ។

លោក Wronski ក៏បានចង្អុលបង្ហាញដែរថា ប្រទេសប៉ូឡូញបានផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែនរួចហើយនូវរថពាសដែក ប្រព័ន្ធកាំភ្លើងធំ ក្នុងចំនួនអតិបរមា នៃយន្តហោះចម្បាំង MiG-29 និងគ្រឿងបន្លាស់សម្រាប់យន្តហោះប្រភេទនេះទៀតផង។

ខណៈពេលដែលទីក្រុង Warsaw គឺជាអ្នកគាំទ្រកំពូលមួយរបស់អ៊ុយក្រែន ក្នុងអំឡុងពេលនៃជម្លោះជាមួយរុស្ស៊ី ទីក្រុងគៀវបានបន្តធ្វើការទាមទារអាវុធឥតឈប់ឈរហើយថែមទាំងបានជំរុញប៉ូឡូញឱ្យចូលទៅក្នុងអរិភាពដោយផ្ទាល់ដោយការស្ទាក់ចាប់គ្រាប់មីស៊ីលដែលចូលមកក្នុងដែនអាកាសអ៊ុយក្រែនផងដែរ។

អត្ថបទដែលជាប់ទាក់ទង