ប្រតិភូក្រសួងអប់រំកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ាន-ចិន លេីកទី៣

ភ្នំពេញ៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដែលជាបេសកកម្មថ្ងៃទី៣ ប្រតិភូរបស់ក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ាន-ចិនលេីកទី៣។
កិច្ចប្រជុំនេះជំរុញកិច្ចសហប្រតិបត្តិការកីឡាអាស៊ាន-ចិន តាមរយៈការផ្លាស់ប្តូរ ល្បែងកម្សាន្ត និងកីឡាប្រពៃណី រួមចំណែកដល់ការអនុវត្តសេចក្តីប្រកាសអាស៊ានស្តីពីការលើកកម្ពស់អត្តសញ្ញាណអាស៊ាន តាមរយៈការអភិរក្សល្បែងកម្សាន្ត និងកីឡាប្រពៃណី។

