**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ

គំនិតផ្តួចផ្តើមអរិយធម៌៖ កម្លាំងជំរុញកម្ពុជា-ចិនឆ្ពោះទៅមុខតាមស្មារតីនៃផ្លូវសូត្រ

កំពង់ចាម៖ រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរៀបចំបាឋកថាស្តីពី«គំនិតផ្តួចផ្តើមអរិយធម៌៖ កម្លាំងជំរុញឆ្ពោះទៅមុខនូវស្មារតីនៃផ្លូវសូត្រ» ជូនដល់សាមណនិស្សិតនិងនិស្សិតចំនួន២០០អង្គ/នាក់នៅពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លោកបណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថា
គំនិតផ្តួចផ្តើមអរិយធម៌សកលដែលបានផ្តួចផ្តើមឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន គឺជាប្រាជ្ញាចិនដែលបានជួយដល់ពិភពលោកទាំងមូលរួមគ្នាថែរក្សាសន្តិភាព ការអភិវឌ្ឍ សមធម៌ យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ អរិយធម៌សកលបានលើកទឹកចិត្តដល់បណ្តាប្រទេសនានាត្រូវរក្សាចិត្តបើកចំហក្នុងការឱ្យតម្លៃចំពោះការយល់ឃើញនៃតម្លៃដោយអរិយធម៌ផ្សេងៗគ្នា ហើយបង្ហាញពីចក្ខុវិស័យច្បាស់ លាស់របស់ប្រទេសចិន និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ គំនិតផ្តួចផ្តើមអរិយធម៌សកល ជា«ការគោរពចំពោះភាពចម្រុះនៃអរិយធម៌» «តម្លៃរួមរបស់មនុស្សជាតិ» «សារៈសំខាន់នៃមរតកនិងនវានុវត្តភាពនៃអរិយធម៌» និង «ប្រជាជនអន្តរជាតិដ៏រឹងមាំ ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន» ដែលជាគន្លឹះនៃ«ការបើកឱកាសថ្មីនៃការផ្លាស់ប្តូរ និងការយោគយល់គ្នារវាងប្រជាជនផ្សេងៗគ្នា និងអន្តរកម្មកាន់តែប្រសើរឡើង និងការរួមបញ្ចូល នៃវប្បធម៌ចម្រុះ»។ ប្រទេសចិនត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាតំណាងនៃគំនិតផ្តួចផ្តើមអរិយធម៌សកល ដោយបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមក ក៏ដូចជាការលើកកម្ពស់ការអភិវឌ្ឍនៃអរិយធម៌នានា។ ក្រោយពីបានស្តាប់អង្គបាឋកថានេះ ព្រះសោមវេទី បណ្ឌិត អ៊ឹម សុភក្តិ ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានសង្ឃដីការថា មោទកភាព និង ការរើសអើង គឺជាឧបសគ្គដ៏ធំបំផុតពីរចំពោះការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមកក្នុងចំណោមអរិយធម៌។ ប្រាជ្ញាចិនបាននិងកំពុងលើកទឹកចិត្តដល់ប្រទេសទាំងអស់ចែករំលែកអនាគតរួមគ្នា ដោយប្រកៀកស្មាគ្នាដើរតាមមាគ៌ាប្រកបដោយនិរន្តរភាពឆ្ពោះទៅរកវឌ្ឍនភាពពិភពលោក។ ព្រះសាកលវិទ្យាធិការក៏បានវាយតម្លៃខ្ពស់ចំពោះកំណែទម្រង់ក្នុងការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិនដោយឈរយ៉ាងរឹងមាំនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើការទាំងមូល។ គួរបញ្ជាក់ផងថា តាមរយៈបាឋកថានេះ អង្គពិធីទាំងមូលមិនត្រឹមយល់កាន់តែស៊ីជម្រៅពីគំនិតផ្តួចផ្តើមអរិយធម៌សកលប៉ុណ្ណោះទេ ថែមទាំងបានទទួលនូវពុទ្ធិពីសមិទ្ធផលដ៏មហិមារបស់ប្រទេសចិនក្នុងរយៈពេល៧៥ឆ្នាំនេះ ជាមួយនិងលទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣អាណត្តិទី២០នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនថែមទៀតផង។ អង្គពិធីទាំងមូលក៏បានឈ្វេងយល់ពីកាលានុវត្តភាពនៃការរីកចម្រើនរបស់ពិភពលោកដែលទទួលបានពីវឌ្ឍនភាពនៃសេដ្ឋកិច្ចរបស់ប្រទេសចិនដែលជាពិសេសរយៈពេល៤៦ឆ្នាំនៃគោលនយោបាយកែទម្រង់និងបើកទូលាយរបស់ប្រទេសចិន។ អង្គពិធីទាំងមូលក៏យល់ស្របគ្នាថា ក្នុងនាមជាមិត្តដែកថែប ប្រទេសយើងទាំងពីរ កម្ពុជានិងចិនក្នុងយុគសម័យថ្មីនេះបាននិងកំពុងសរសេរទំព័រថ្មីនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕

អត្ថបទដែលជាប់ទាក់ទង