នាយកដ្ឋានប្រតិបត្តិ នៃអគ្គនាយកដ្ឋានពន្ធនាគារ រៀបចំកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យលទ្ធផលការងារប្រចាំនព្វមាស ឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្ត

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ សន កែវ និងឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឡាយ សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យលទ្ធផលការងារប្រចាំនព្វមាស ឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្ត ផ្តោតសំខាន់លើការងារមួយចំនួនដូចខាងក្រោម៖
-ពិនិត្យចរន្តការងារនាយកដ្ឋានប្រតិបត្តិ
-បញ្ហាប្រឈមដែលមាននៅក្នុងពន្ធនាគារ។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធ ៕

