**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

បាក់ឌុប៖ បេក្ខជនប្រឡងលើកឡើងថា បើទោះបីជាដឹងច្បាស់ថា ការប្រឡងពឹងលើចំណេះទើបជាប់ ប៉ុន្តែជំនឿលើការបន់ស្រន់នៅតែមាន

ភ្នំពេញ៖ បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឫហៅថា បាក់ឌុប ជាច្រើននាក់ បាននាំគ្នាទៅបន់ស្រន់សុំសេចក្ដីសុខ សេចក្ដីចម្រើន និងសុំឱ្យប្រឡងជាប់ ពីបារមីព្រះអង្គចេក-ព្រះអង្គចម និងលោកយាយទេព ក៏ដូចជាបារមីព្រលឹងបុព្វបុរសខ្មែរ ថែរក្សាប្រាសាទអង្គរ ដើម្បីឱ្យពួកគាត់ទទួលបានលទ្ធផលល្អ និងរួចពីការភ័យខ្លាចក្នុងការប្រលង ដែលប្រព្រឹតទៅនៅថ្ងៃទី០៨ និងទី០៩ ខែតុលា ឆ្នាំ២០២៤ ចាប់ពីស្អែកនេះ។នេះបើយោងតាមAKP។

ចាប់តាំងពីព្រឹករហូត ដល់រសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ មានយុវជន យុវនារីជាច្រើន ដែលពួកគាត់គឺជាបេក្ខជនប្រលងបាក់ឌុបនៅឆ្នាំ២០២៤នេះ បាននាំគ្នាទៅបួងសួងព្រះអង្គចេក ព្រះអង្គចម ស្ថិតនៅក្បែព្រះរាជដំណាក់ ក្រុងសៀមរាប ដោយមានទាំងធូបទៀន ផ្កាផ្ញី ហើយនាំគ្នាអុចធូប ថ្វាយផ្កាដល់ព្រះបារមីព្រះអង្គ ដើម្បីប្រាថ្នាសុំប្រឡងជាប់ បើទោះបីជាបាននិទ្ទេសអ្វីក៍ដោយ។

យុវជនទាំងនេះបានលើកឡើងស្រដៀងគ្នាថា ការប្រឡងគឺពឹងលើចំណេះទើបជាប់ ហើយអ្វីដែលពួកគេមកបួងសួងនៅព្រះអង្គចេក-ព្រះអង្គចម និងបារមីថែរក្សាប្រាសាទអង្គរគឺដើម្បីប្រាថ្នាសុំឱ្យប្រឡងជាប់ សុំឱ្យមានចិត្តរឹងមាំ មិនមានការភ័យខ្លាចពេលប្រឡង ជាពិសេសប្រាថ្នាសុំកុំឱ្យមានជំងឺបៀតបៀនពេលប្រឡង គឺប្រកបដោយសុវត្ថិភាពល្អ។

ពួកគាត់ជឿជាក់ថា ព្រលឹងបុព្វបុរសខ្មែរនៅទឹកដីអង្គរ ជាពិសេសព្រះអង្គចេក ព្រះអង្គចម ដែលមានបារមីសក្ដិសិទ្ធិ ជួយតាមថែរក្សាពួកគាត់ឱ្យទទួលបានក្ដីប្រាថ្នាដូចបំណង។

ពួកគាត់បន្ដថា ជំនឿនេះ មិនមែនទាំងស្រុងនោះទេ ប៉ុន្ដែប្រពៃណីបន់ស្រន់នេះ មានតាំងពីដូនតាមកម្ល៉េះ ហើយមានមនុស្សគ្រប់ៗគ្នា បានអនុវត្ដជាបន្ដបន្ទាប់រហូតដល់បច្ចុប្បន្ន មិនថាតែធ្វើឡើងក្នុងពេលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនោះទេ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡា ខេត្ដសៀមរាប បានបង្ហាញថា ខេត្ដសៀមរាប មានបេក្ខជនប្រលង ១០ ៧៣៦នាក់ និងមានមណ្ឌលប្រលងចំនួន ១៦មណ្ឌល ស្មើរនឹង ៤៣៣បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ដ្រមានចំនួន ៥មណ្ឌល និងថ្នាក់វិទ្យាសាស្ដ្រសង្គមមានចំនួន ១១មណ្ឌល៕

អត្ថបទដែលជាប់ទាក់ទង