**ប្រមុខការទូតកម្ពុជា អនុញ្ញាតជូនឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ចូលជួបជម្រាបលា**សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ទទួលការគាំទ្រពីមូលនិធិចិនដើម្បីផ្លាស់ប្តូរវប្បធម៌អន្តរជាតិ កែលម្អបណ្ណាល័យសាលាបឋមសិក្សាបន្ទាយសំរ៉ែ**សាលាភូមិន្ទរដ្ឋបាល កំពុងកែលម្អនូវរចនាសម្ព័ន្ធរបស់ខ្លួនឱ្យបានល្អប្រសើរ ស្របតាមអភិក្រម “ពង្រឹងជាជាងពង្រីក” និង “រៀបចំផ្ទះឱ្យរៀបរយ”**អាមេរិក ប្រកាសពីការបិទបញ្ចប់ការវាយប្រហារជុំថ្មីលើអ៉ីរ៉ង់ ខណៈបានវាយប្រហារលើគោលដៅ ៨០ទីតាំង**ឧត្តមសេនីយ៍ទោ ម៉ែន លី ណែនាំអធិការដ្ឋាននគរបាលក្រុងដូនកែវថ្មី ត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានទាន់ពេលវេលា**នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ណែនាំឱ្យពង្រឹងការងារជំនាញ បង្កើនការស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត**ឯកឧត្តម ហ៊ុន ម៉ានី ជំរុញឱ្យ ស.ស.យ.ក. វិស័យព័ត៌មាន បន្តពង្រឹងសមត្ថភាពក្នុងបរិបទពិភពលោកវិវត្តយ៉ាងឆាប់រហ័ស**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញរំលែកទុក្ខជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងក្រុមគ្រួសារ**វិចារណកថា៖ ដើមឈើផ្តល់ជម្រកដល់បក្សី ហើយបក្សីជួយទ្រទ្រង់ជីវិតធម្មជាតិ**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តរតនគិរី**ពង្រឹងយន្តការ ការងារជាប្រចាំដើម្បីបង្កើនល្បឿនកែទម្រង់រដ្ឋបាលសាធារណៈដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ**ស្កេនឆ្លាតវៃ បង់ប្រាក់ដោយសុវត្ថិភាព!**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារនិងតម្រូវការប្រចាំថ្ងៃ


ភ្នំពេញ៖ ឯកឧត្ដម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន បាននិងកំពុងប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសម្រាប់គាំទ្រដល់ការប្រកបសកម្មភាពអាជីពរបស់ខ្លួនប្រចាំថ្ងៃ។ នេះជាដំណើរឆ្ពោះទៅមុខក្នុងការប្រតិបត្តិធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្រោយធម្មនុញ្ញនេះត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរួច កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្ដម ទេព អស្នារិទ្ធបន្តថា កូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានសរុបចំនួន១,២០០ ក្បាលហើយ ត្រូវបានសមាគមសារព័ត៌មាន និងអ្នកសារព័ត៌មាន(ទាំងអាជីពនិងមិនមែនអាជីព) យកទៅប្រើប្រាស់ ដោយពួកគេបានដាក់តាមខ្លួនសម្រាប់ការងារប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ ក្រោយថ្ងៃប្រកាសដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរួចមក ក្រសួងព័ត៌មានបានទទួលសំណើសុំកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដើម្បីយកទៅប្រើប្រាស់ ពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងសមាគមសារព័ត៌មាន ព្រមទាំងសំណើសុំពីអ្នកផលិតមាតិកាផងដែរ ជាបន្តបន្ទាប់។ មកទល់ពេលនេះចំនួនកូនសៀវភៅធម្មនុញ្ញដែលបានស្នើសុំ មានចំនួនសរុប ៨,០០០ ក្បាលហើយ ខណៈក្រសួងព័ត៌មានកំពុងបន្តទទួលបានការស្នើសុំជាបន្តបន្ទាប់ទៀត។ ក្រសួងព័ត៌មាននឹងរៀបចំការផ្តល់ជូននូវកូនសៀវភៅធម្មនុញ្ញ ដែលត្រូវបានស្នើសុំទាំងនេះ ក្នុងក្របខណ្ឌនៃការចែកជូនដោយឥតគិតថ្លៃ។

ឯកឧត្ដម អ្នកនាំពាក្យក្រសួងព័ត៌មានបន្ថែមថា កាយវិការរបស់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងសមាគមសារព័ត៌មាន ក៏ដូចជាអ្នកផលិតមាតិកាទាំងនេះ ជាការបញ្ជាក់ឱ្យឃើញកាន់តែច្បាស់បន្ថែមទៀត អំពីការទទួលយកនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ការអនុវត្ត ដែលការណ៍នេះបានធ្វើឡើងដោយផ្អែកលើការឯកភាពនិងឆន្ទៈរួមរបស់តួអង្គនិងអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ក្នុងការប្រតិបត្តិធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីគាំទ្រដល់គោលបំណងរួមគ្នាគឺពង្រឹងការគោរពសីលធម៌វិជ្ជាជីវៈ ធានាការលើកកម្ពស់សណ្តាប់ធ្នាប់ និងគុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

ឯកឧត្ដម ទេព អស្នារិទ្ធ បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ កម្ពុជាមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាក្រមសីលធម៌កំពូល ហើយកំណត់អំពីនិយាមអប្បបរមានៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន យកធ្វើជាមូលដ្ឋានដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈ ព្រមទាំងពង្រឹងគុណភាពការងារប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវដោយអនុលោមតាមសិទ្ធិនិងករណីកិច្ចក្នុងក្របខណ្ឌច្បាប់ជាធរមាន ដើម្បីធានាជំនឿទុកចិត្តរបស់សង្គមមកលើសារព័ត៌មាននៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង