**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង**សម្ដេចធិបតី៖ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល

ព្យុះសង្ឃរាយ៉ាងជី ចុះខ្សោយបន្ទាប់ពីវាយប្រហាររដ្ឋធានីហាណូយ ប្រទេសវៀតណាម

ហាណូយ៖ មន្ត្រីរដ្ឋាភិបាលវៀតណាមបានរាយការណ៍ថា ព្យុះសង្ឃរាយ៉ាកជី បានចុះខ្សោយ នៅថ្ងៃអាទិត្យទី៨ ខែកញ្ញានេះ បន្ទាប់ពីបានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់នៅក្នុងរដ្ឋធានីហាណូយ ដោយបានជន់លិចសង្កាត់ជាច្រើន ធ្វើឱ្យដើម​ឈើរាប់ពាន់ដើមបាក់ និងបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង។

អាជ្ញាធរបានព្រមានពីការបង្អុរភ្លៀងខ្លាំងបន្តទៀត ទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីនៅភាគខាងជើងប្រទេសវៀតណាម ជាកន្លែងដែលព្យុះនេះបានចុះខ្សោយពីព្យុះសង្ឃរាដ៏ខ្លាំងមួយ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់ និងរាប់សិបនាក់រងរបួស ចាប់តាំងពីបានបោកបក់នៅរសៀលថ្ងៃសៅរ៍ នេះបើយោងតាមការប៉ាន់ស្មានដំបូង។ ព្យុះដ៏មានឥទ្ធិពលបំផុតរបស់អាស៊ីក្នុងឆ្នាំនេះ បានឆក់យកជីវិតមនុស្ស៤នាក់នៅលើកោះហៃណានភាគខាងត្បូងប្រទេសចិន នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយពីអាជ្ញាធរក្នុងតំបន់។

ការិយាល័យការពារជនស៊ីវិលនៅក្នុងប្រទេសហ្វីលីពីន ជាប្រទេសដំបូងគេដែលព្យុះយ៉ាកជី វាយប្រហារបន្ទាប់ពីបង្កើតកាលពីសប្តាហ៍មុន បានរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងពី១៦នាក់ ទៅ២០នាក់ ហើយបានឱ្យដឹងថា មនុស្ស២២នាក់នៅតែបាត់ខ្លួន។

ទីភ្នាក់ងារឧតុនិយមវៀតណាមបានរាយការណ៍ថា ព្យុះយ៉ាងជីបានចុះខ្សោយទៅជាព្យុះត្រូពិច ប៉ុន្តែអាជ្ញាធរបានព្រមានអំពីទឹកជំនន់ភ្លាមៗនៅជិតទន្លេតូចៗ និងអូរ និងការរអិលបាក់ដីនៅលើជម្រាលចោតនៃតំបន់ភ្នំភាគខាងជើង និងខេត្តឆ្នេរសមុទ្ទThanh Hoa។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អាកាសយានដ្ឋានអន្តរជាតិ Noi Bai នៃរដ្ឋធានីហាណូយ ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតនៅភាគខាងជើងប្រទេសវៀតណាម បានបើកដំណើរការឡើងវិញបន្ទាប់ពីបានបិទកាលពីព្រឹកថ្ងៃសៅរ៍។

មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ព្យុះយ៉ាកជីបានបណ្តាលឱ្យមានរលកខ្ពស់រហូតដល់៤ម៉ែត្រនៅក្នុងខេត្តជាប់មាត់សមុទ្ទ ហើយប្រតិបត្តិការជួយសង្គ្រោះសម្រាប់អ្នកបាត់ខ្លួននៅឯសមុទ្ទត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ។ នៅហៃណាន ការប៉ាន់ប្រមាណបឋមបង្ហាញពីការខាតបង់សេដ្ឋកិច្ចដ៏ធំ និងការដាច់ចរន្តអគ្គិសនី។

អត្ថបទដែលជាប់ទាក់ទង